ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផ្ញើសារជូនពរអោយភរិយាដ៏ស្អាតស្រស់សោភា សូមមានសុភមង្គលជាមួយគូថ្មី តែកុំធ្វើបាបកូនយើងអី

ចែករំលែក៖

ភ្នំពេញ៖ ប្រុសណាមិនយំ ប្រុសណាមិនស្តាយ ប្រសិនបើខ្លួនបានបន្សល់ដិតដាមនូវរឿងរ៉ាវស្នេហាឈឺចាប់ ក្តីទុក្ខព្រួយ ការវិនាសព្រាត់ប្រាស់ គូស្នេហ៍ចាកចោលទ្រនំ ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នានោះ..? ប្រាកដណាស់ថា៖ ខណៈនោះខ្លួនប្រឹងញញឹមមែន និយាយលួងខ្លួនអោយល្អមែន តែបេះដូងយំៗ ស្ទើរប្រេះដើមទ្រូង ទុក្ខធំជាងភ្នំ ក្តៅជាងភ្លើងទៅទៀត។ មិនខុសពីពាក្យដ៏សមាញ្ញគេនិយាយថា៖ (ចង្កៀងអុជផ្ទះអ្នកណា ភ្លឺតែផ្ទះអ្នកហ្នឹងទេ)។
នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Chandarith Meas បុរស វ័យប្រហែលជាជិត៣០ឆ្នាំ បង្ហោះរូបកូន និងភរិយា ដ៏មានសម្រស់ផូផង់ និងរូបផ្សេងទៀតភរិយាបានបង្ហាញនូវភាពស្និទស្នាល ភាពផ្អែមល្ហែមជាមួយគូថ្មីដ៏មានសេចក្តីសុខបំផុត។ ដោយឡែកខ្លួនឯងបង្ហោះរូបដ៏កំសត់អោបកូនប្រុស ប៉ុន្តែមិនបញ្ជាក់នៃការបែកបាក់គ្នានេះបណ្តាលមកពីភាគីខាងណាមួយជាអ្នកសាងកំហុសទេ។ តែមតិខ្លៈយល់ឃើញ២យ៉ាង៖ ទី១-អាចខាងស្វាមីមុនចាកចោលភរិយា មានភាពសប្បាយ ខាងក្រៅរហូតដល់ឈានដល់បែកបាក់ ទី២-អាចខ្លួនមិនមានធនធាន កត្តាស្មោះត្រង់ចាញ់ឥទ្ធិពលដុល្លារ ស្នេហ៍មិនឈ្នៈស្និទ ត្បិតអូនត្រូវការភាពទាន់សម័យ ក៏ហោះហើរចាកចោល ទៅទុំទ្រនំថ្មី។
ទោះជាយ៉ាងណាក៏ដោយខាងអង្គភាព«នគរវត្ត» មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីតួអង្គទាំង២ ខណៈមានមនុស្សទី៣ចូលមកបំបែកស្នេហ៍ទាំងការបន្សល់ទុកកូនប្រុសម្នាក់ នៅខាងភាគីខាងស្រីគ្រប់គ្រង។
ខាងក្រោមជាសារដែលបុរសម្នាក់បានបង្ហោះនៅលើអាខោន Facebook របស់ខ្លួន មានឈ្មោះ Chandarith Meas បាននិយាយថា៖ «សូមផ្ញើសារផ្ដាំទៅបុរសជាប្ដីគេ បើមានប្រពន្ធល្អហើយថែទៅ ប្រយ័ត្នបាត់បង់ដូចរូបគាត់ និងជូនពរឲ្យប្រពន្ធមានសុភមង្គលជាមួយគ្រួសារថ្មី តែកុំធ្វើបាបកូនយើង។

បើសិក្សាពីពាក្យខាងលើ ឃើញថាបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chandarith Meas បានបង្ហោះរូបភាព និងខ្លឹមសារដែលគួរឲ្យអាណិត ដែលមានប្រពន្ធល្អមិនចេះថែ ប្រយ័ត្នបាត់ប្រពន្ធដូចគាត់៖ ផ្តាំមនុស្សប្រុសមួយចំនួនដែលជាប្តីគេ បើមានប្រពន្ធល្អហើយថែទៅ ប្រយ័ត្ន បាត់បង់ដូចគាត់បានដឹងថាស្តាយក្រោយ។ គ្មានមនុស្សស្រីណាល្អជាងប្រពន្ធទេ ( ភាគតិច ) តែពេលនេះគាត់មានសុភមង្គលហើយ ខ្ញុំសប្បាយចិត្តណាស់ ដែលគាត់រើសបានមនុស្សដែលអាចមើលថែគាត់បាន ខ្ញុំសុំតែម្យ៉ាងទេ គឺសង្ឃឹមថាគេនិងមិនធ្វើបាបកូនខ្ញុំ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖