ភ្នំពេញ: រថយន្តព្រុសបើកបុករថយន្តATOZផ្ទប់នឹងរបង់ផ្សារម៉ាក្រូ បន្ទាប់ពីបោលបុក កាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅមុខផ្សារម៉ាក្រូ តាមផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉េ ម៉ាកATOZ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2C-4618 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ បានបត់ចូលផ្សារម៉ាក្រូ ស្រាប់តែមានរថយន្តតូយ៉ូតាព្រូស ពណ៌ទឹកសណ្តែក ពាក់ស្លាកលេខ ភ្នំពេញ 2AY-8677 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយកូនតូច បើកយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង បានជ្រុលបុករថយន្តATOZរុញឡើងខឿនផ្ទប់នឹងរបង ផ្សារម៉ាក្រូ រងខូចខាត បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររងរបួស ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចចុះទៅពិនិត្យ វាស់វែងយកយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ