ព័ត៌មានទាន់ហេតុការណ៍៖

នាយកសាលាអន្តរជាតិហ្គោលឌែនប្រ៊ិដបោកយកប្រាក់ម្តាយឪពុកសិស្សរាប់ម៉ឺនដុល្លារនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋ ដែលជាមាតាបីតាសិស្សជាង១០០នាក់បាន ចាញ់បោកនាយកសាលាឯកជនមួយដែលមានយីហោសាលាអន្តរជាតិហ្គោលឌែនប្រ៊ិជកម្ពុជា ក្នុងម្នាក់ៗអស់ប្រាក់ចាប់ពី៣៥០ដុល្លារទៅ១ពាន់ដុល្លារអំពាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ចាប់នាយកសាលាខាងលើយកមកផ្តន្ទាទោសនិង សងប្រាក់មកប្រជាពលរដ្ឋដែលជាមាតាបីតាសិស្សវិញកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៨តុលា២០១៩នៅខាងមុខសាលាអន្តរជាតិហ្គោលឌែនប្រ៊ិជស្ថិតនៅភូមិស្វាយរៀងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកស្រី គង់ ម៉ានិចភេទស្រី អាយុ៥២ឆ្នាំជាម្ចាស់ផ្ទះជួលធ្វើជាសាលានេះបានឲ្យដឹងថា គាត់បានជួលផ្ទះឲ្យឈ្មោះមាសអ៊ីស៊ី ភេទប្រុសអាយុ៣៥ឆ្នាំជាស្ថបត្យករ និង ជានាយកសាលាអន្តរជាតិហ្គោលឌែនប្រ៊ីជដែលមានទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់បន្ទាល់ សង្កាត់ ពន្សាំងខណ្ឌ័ព្រែកភ្នៅរាជធានីភ្នំពេញក្នុង១ខែ៤០០ដុល្លារដោយកុងត្រារយពេល៣ឆ្នាំក៏ប៉ុន្តែបង្រៀនបានត្រឹមតែ៤ខែក៏នាំបុគ្គលិករត់គេចខ្លួនបាត់អស់តែម្តង។

ម្ចាស់ផ្ទះជួលបន្តទៀតថា មានគណនេយ្យ២នាក់ប្តីប្រពន្ធដែលស្រ្តីជាប្រពន្ធឈ្មោះផាន់នី ហៅក្រៅសុម៉ាលីឬអាលីនដែលមានទីលំនៅខេត្តកំពង់ចាមបានវិចយកលុយរត់ទៅបាត់។

បើតាមស្រ្តីម្នាក់ឈ្មោះកែវ ស៊ីណន អាយ៦២ឆ្នាំមានទីលំនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងបានឲ្យដឹងថាគាត់ចាញ់បោកនាយកសាលាហ្គោលឌែនប្រ៊ីជអស់១,២០០ដុល្លារដោយចៅរបស់គាត់មានចំនួន០៤នាក់ត្រូវបង់ក្នុង១ឆ្នាំម្នាក់២០០ដុល្លាររៀនទើបតែបាន៦ខែស្រាប់តែគ្រូសាលាខាងលើឲ្យបង់សម្រាប់ឆ្នាំ២០២០ទៀតក្នុងនោះប្រាប់ថាចៅគាត់២នាក់ជាប់បួក ត្រូវបញ្ចុះតម្លៃឲ្យយកតែម្នាក់១៥០ដុល្លារទរហើយឆ្នាំក្រោយគឺឲ្យរៀនព្រី មិនបាច់បង់លុយទៀតទេ ព្រោះយើងបង់ទុកមុនរួចហើយ។ដើម្បីចង់ឲ្យចៅរៀនបានល្អរៀនព្រឹកល្ងាចរៀនអក្សរខ្មែរផងរៀនអង់គ្លេសផងទើបខំរកប្រាក់បង់ឲ្យកូនរៀនម្តាយសិស្សទាំង៤នាក់ធ្វើជាកម្មការនីរោងចក្រហត់ខ្លាំងពេកទើបឲ្យកូនរៀនសាលាល្អពេលកូនចេះមានការងារល្អ ធ្វើកុំឲ្យលំបាកដូចម្តាយដឹងអីត្រូវចាញ់បោកគេទៀតម្យា៉ងខ្វះគ្រូនៅសាលារដ្ឋ ទៅសុំគ្រូយកមករៀននៅសាលាឯកជនថាល្អជាងសាលារដ្ឋ ទីបំផុតអស់ប្រាក់ទទេ។

ប្រភពដ៏ដែលបន្តទៀតថា គ្រូនិងគណនេយ្យសាលា២នាក់ប្តីប្រពន្ធទំនងគេចខ្លួនកាលពីល្ងាចថ្ងៃសុក្រ២៥តុលា២០១៩នេះ ពីព្រោះសាលានេះរៀនត្រឹមថ្ងៃសុក្រសៅរ៍អាទិត្យ គឺអត់រៀនទេលុះដល់ថ្ងៃចន្ទ័ទី២៨តុលានេះនាំកូនទៅរៀន ទើបដឹងថា គ្រូ២នាក់ប្តីប្រពន្ធនិងនាយកសាលានាំគ្នាគេចខ្លួនបាត់អស់នៅសល់តែគ្រូបង្រៀន៣នាក់ គឺមិនទាន់បានបើកប្រាក់ខែដែរគាត់ទាំងបីនាក់នៅស្វាយរៀងដែរ មិនដឹងរឿងអ្វីទេចាញ់បោកគេដែរទេ។ រីឯម្នាក់ទៀតជាគ្រូបង្រៀនផងជាអ្នកបើកឡានដឹកសិស្សផងក៏ចាញ់បោកដែរអត់ទាំងប្រាក់ខែបង្រៀននិងឈ្នួលឡានដឹកសិស្ស។

បើតាមបុរសម្នាក់ឈ្មោះសា វ៉ាតបានឲ្យដឹងថា មុនដំបូងសាលានេះបង្រៀននៅភូមិស្វាតសង្កាត់ចេកក្រុងស្វាយរៀង បង្រៀនបាន២ខែក៏ប្តូរសាលាមកនៅភូមិស្វាយរៀងវិញ បង្រៀនបាន៤ខែហើយសរុបគឺបាន៦ខែ ហើយនៅថ្ងៃទី១៥តុលា២០១៩កន្លងទៅគ្រូ២នាក់ប្តីប្រពន្ធ បានដឹកសិស្សទៅបង្រៀននៅសាលាជីភូដោយនៅផ្សារជីភូមានបើកបង្រៀនដែរតែមិនសូវមានសិស្សរៀនក៏យកសិស្សពីស្វាយរៀងទៅរៀននៅជីភូបាន៥ថ្ងៃឳពុកម្តាយសិស្សបានដឹងក៏នាំគ្នាទៅតាមកូនហើយ ស្តីឲ្យគ្រូកូនគេឲ្យរៀននៅស្វាយរៀង បែរជាយកកូនគេទៅរៀននៅជីភូអ្នកខ្លះក៏ឈប់ឲ្យកូនគេមករៀនស្រាប់តែប្រមូលលុយបានវិចលុយរត់បែបនេះសោះ។គិតមើលសិស្សជាង១០០នាក់ម្នាក់បង់អស់៣៥០ដុល្លារខ្លះ៤០០ដុល្លារគឺរាប់ម៉ឺនដុល្លារសូមមន្ទីរអប់រំយុវជននិងកីឡាខេត្តមេត្តាពិនិត្យមើលផងទានមុនចេញច្បាប់អនុញ្ញាតិ។ហើយពេលមានរឿងប្រជាពលរដ្ឋប្តឹងនគបាលនគបាលប្រាប់ថារឿងសាលាសូមប្តឹងទៅមន្ទីរអប់រំទៅ។

ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវសូមឲ្យអាជ្ញាធរមេត្តាជួយអន្តរាគមន៍តាមរកលោកនាយកសាលានេះមកទទួលខុសត្រូវតាមច្បាប់៕ យឹមសុថាន


ចែករំលែក៖