ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ដើរដេកតាមទីសាធារណៈ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ រួចបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

យោងតាមមន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា កម្លាំងជំនាញទទួលជនបរទេសម្នាក់ ឈ្មោះ BAI ZE XIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ពីមន្ទីសង្គមកិច្ច អតីតយុទ្ទជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរអនាថាតាមទីសាធារណៈ ។

មន្រ្តីដដែលបន្តថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា ពុំចាំថ្ងៃ ខែកញ្ញា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី ៕ ស រស្មី


ចែករំលែក៖