ខេត្តបន្ទាយមានជ័យ: បុរសពលករខ្មែរ មានជំងឺខួរក្បាលចងកសម្លាប់ខ្លួនឯងកាលពីវេលាម៉ោងព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណី បុរសពលករខ្មែរ ម្នាក់ ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានចងកសម្លាប់ និងដេីមឈេី មួយកន្លែង នៅក្នុងតំបន់ បានបឹង ស្រុកសុីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ។
យោងតាមប្រភពពីកូនប្រុសអ្នកស្លាប់ បានអោយដឹងថា ឪពុកគាត់ជាកម្មករសំណង់ធ្វើការនៅក្បែរកន្លែងកើតហេតុ ដោយមានជំងឺប្រចាំកាយគឺជំងឺផ្នែកខួក្បាល មុនពេលកេីតហេតុ ឪពុកគាត់បាន រអ៊ូចង់វិលត្រឡប់ទៅព្យាបាលជំងឺនៅប្រទេសកម្ពុជាវិញ ប៉ុន្ដែព្រឹកឡើងស្រាប់តែប្រទះឃើញឪពុកមកចងកនិងដើមឈើ ក្បែរកន្លែងធ្វើការទៅវិញ ។
ក្រោយពេលកេីតហេតុកម្លាំងសមត្ថកិច្ចតម្រួត តំបន់បានបឹង បានចុះធ្វេីការត្រួតពិនិត្យកន្លែងកើតហេតុ និងបញ្ជូនសាកសពយកទៅមន្ទីរពេទ្យដេីម្បីកោសល្យវិច័យ រួចប្រគល់ជូនសាច់ញ្ជាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ នីមវណ្ណា