ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានកិច្ចប្រជុំភាគីកម្ពុជា ថ្លែងអំណរគុណ រាជរដ្ឋាភិបាល កងទ័ពភូមិន្ទថៃ មិនឲ្យក្រុមប្រឆាំងកម្ពុជា ប្រើប្រាស់ទឹកដីថៃ បង្កភាពវឹកវរ ចលាចលដល់កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ នាយទាហាន ក្រុមការងារប្រតិបត្តិការចម្រុះ កម្ពុជា -ថៃជួបជុំគ្នា បើកកិច្ចប្រជំុទ្វេភាគីលើកទី ៤ របស់ខ្លួនពិភាក្សា ត្រួតពិនិត្យ រាល់ខ្លឹមសាររបាយការណ៍ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំកន្លងៗ ពីសកម្មភាព និងការអនុវត្តកិច្ចសហប្រតិបត្តិការរួម រវាងកងទ័ពប្រទេសទាំងពីរកន្លង សម្រេចបាន នឹងពិនិត្យ ចំពោះភាពវិជ្ជមាន អវិជ្ជមាន ចំនុចខ្លះ ពុំទាន់បានធ្វើ និងចំណុចខ្លះទទួលជោគជ័យ រៀបចំចងក្រងជាកំណត់ត្រា របាយការណ៍ ដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់កិច្ចសហប្រតិបត្តិការលើផែន ការ ៥ ឆ្នាំខាងមុខទៀតឲ្យកាន់តែមានប្រ សិទ្ធភាព ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅ សណ្ឋាគារ អង្គរសេនជូរី ក្រុងខេត្តសៀម រាប ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ទើបបញ្ចប់ ។ ក្នុងពិធីបើកកិច្ចប្រជុំនាពេលនោះ គេសង្កេតឃើញវត្តមានភាគីកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ សុផាន់ណា នាយរងលេខាធិការដ្ឋានសេនាធិការចម្រុះ (ខ.ភ.ម)ប្រធានកិច្ចប្រជុំភាគីកម្ពុជារួមនឹងអនុប្រធាន សមាជិកមកពីអង្គភាពតំណាងឱ្យ ស្ថាប័នអគ្គមេបញ្ជាការ និងសេនាធិ ការចម្រុះ ស្ថាប័នតំណាងឱ្យមេបញ្ជាការកងទ័ពជើងគោក កង ទ័ពជើងទឹក កងទ័ពជើងអាកាសកងរាជអាវុធហត្ថលើផ្ទៃប្រទេ ស ទីចាត់ការព្រំដែនទីចាត់ការកលយុទ្ធនិងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័នចំណុះឲ្យក្រសួងការពារជាតិ និងអគ្គមេបញ្ជាការជាច្រើ នរូប ។

ដោយឡែកភាគីកងទ័ពភូមិន្ទថៃ ដឹកនាំដោយឧត្តមសេ នីយ៍ឯក ធីតធីឆៃ ធានថង ( Thitichai Tiantong ) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនិងអនុប្រធាន សមាជិក នៃកិច្ចប្រជុំ មកពីស្ថាប័នតំណាងឲ្យកងទ័ពជើង គោក ជើងទឹក ជើងអាកាស និងនាយទាហានមកពីស្ថាប័នពាក់ព័ន្ធរបស់កង ទ័ពភូមិន្ទថៃ ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនាយទាហានជាន់ខ្ពស់ប្រតិបត្តិការទ្វេ ភាគីកម្ពុជា-ថៃ ឬថៃ-កម្ពុជា នេះ មានអត្ថន័យសំខាន់ណាស់សម្រាប់កងទ័ពប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ព័ត៌ មានពីគ្នាទៅវិញទៅមក តាមរយៈកិច្ចប្រជុំនេះ កងទ័ពប្រទេសទាំងពីររៀបចំកិច្ចប្រជុំជាច្រើនលើក ក្នុងរយះ ពេលកន្លងមក រួមមាន : កិច្ចប្រជុំលើកទី ១-កិច្ចប្រជុំលើកទី ២-និងលើកទី៣ រៀបចំប្រជុំឆ្លាស់គ្នានៅប្រទេសថៃ និងនៅកម្ពុជា ។ ពិសេសកិច្ច ប្រជុំលើកទី ៣ នៅទីក្រុងបាងកក ភាគីទាំងពីរ ឯកភាពគ្នាលើចំណុចមួយចំនួន ដែលភាគីទាំងពីរអនុវត្ត និងសម្រេចលទ្ធ ផលផ្លែផ្កា ទទួលផលប្រយោជន៍រួមពីគ្នាទៅវិញទៅមក ។

យោងតាមកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យកងទ័ពប្រទេសទាំង ពីរ មានការយោគយល់គ្នា ទំនាក់ទំនងកាន់តែជិតស្និទ្ធគ្រប់ថ្នាក់ជាមួយគ្នា ក្នុងនោះក៏មានការផ្លាស់ប្ដូរទស្សនកិច្ច ពីគ្នាទៅ វិញទៅមក ការចាត់បញ្ជូនប្រតិភូទៅចូលរួមកិច្ចប្រជុំផ្សេងៗជា ច្រើនលើក ដែលភាគីទាំងពីរទទួលផលប្រយោជន៍រួមគ្នា លើការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់ប្រជាជនរស់នៅ តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងផ្ដួលរំលំ ឬការបង្កវិនាសកម្មគ្រប់បែបយ៉ាងមកលើប្រទេសជិតខាង ។

ជាក់ស្ដែងថ្មីៗកន្លងមកនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ (ខ.ភ.ម) ពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រធាននៃកិច្ចប្រជុំភាគីកម្ពុជា ថ្លែងអំណរ គុណ ដល់រាជរដ្ឋាភិបាល និងកងទ័ពភូមិន្ទថៃ ផ្ដល់កិច្ចសហ ប្រតិបត្តិការទប់ស្កាត់ មិនឲ្យក្រុមប្រឆាំងកម្ពុជា ប្រើប្រាស់ទឹកដីថៃ បង្កភាពវឹកវរ ចលាចលដល់កម្ពុជា ៕ សុខដុម


ចែករំលែក៖