ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេង​ស្ទាវ​ថៃ​ និងបក្ខពួកជា​ង ១០ម៉ូតូ​ ចូល​ប្លន់​ទ្រព្យ​សម្បត្តិ​ ពលករខ្មែរ​ នៅក្នុងខេត្តរ៉ាក់យ៉ង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: យោង​តាម​របាយការណ៍​ពី​ កម្លាំង​សមត្ថកិច្ច​តម្រួត​ ​ស្រុកក្លែង​ ខេត្ត​រ៉ាក់​យ៉ង​ ប្រទេស​ថៃ​ បាន​អោយ​ដឹង​ថា​ កាល​ពី​វេលាម៉ោង​០៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃច័ន្ទ​ ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៩​ មាន​ករណី​ ប្លន់​មួយ​បាន​កើត​ឡើង​ នៅ​ម្ដុំមាត់ផ្លូវ​ក្រាក់​ស៊ែរ​ប៊ុន​-ខៅលុម​ ស្ថិត​នៅក្នុង​ភូមិ​៦​ ឃុំ​ក្រាក់ស៊ែ​ប៊ុន​ ស្រុកក្លែង​ ខេត្ត​រ៉ាក់​យ៉ង​ ប្រទេស​ថៃ​ ។

តាមបតាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវថៃប្លន់​នោះ​ មាន​ឈ្មោះ​ ឆាត​ អាយុ​ ជាង ៣០ឆ្នាំ​ ជា​ពលករ​ខ្មែរ​ ស្នាក់នៅក្នុងផ្ទះកើតហេតុ។

តាម​ការ​រៀបរាប់​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆាត​​ ប្រាប់សមត្ថកិច្ចថា​ មុន​ពេល​កេីតហេតុ​ខ្លួន​និង​ក្រុម​គ្រួសារ​ មាន​កូន​,ប្រពន្ធ​,ម្ដាយ​ក្មេក​ព្រមទាំង​ក្មួយ​ ចំនួន​ ០៥នាក់​ កំពុង​ដេក​លង់​លក់​ ក្នុងផ្ទះកើតហេតុស្រាប់តែ​ភ្ញាក់​ព្រើត​ បន្ទាប់ពីមានក្មេងស្ទាវមួយក្រុមជិះ​ម៉ូតូ​ចូល​មក ៥-១០គ្រឿង​  រួច​បាន​នាំគ្នា​យកដុំថ្ម​ គុបទ្វាផ្ទះ​គាត់ធ្វើ​អោយ​សំឡេង​លឺលាន់​រំពង​ ព្រមទាំង​មាន​សំឡេង​ដូច​ផ្ទុះអាវុធ​ ជាច្រើន​គ្រាប់​ទៀត​ ដោយសារ​ភាព​ភ័យ​ខ្លាច​ជនរងគ្រោះ​បាន​ដេីរទៅទ្វាក្រោយ​ រួច​បេីកភ្លេីង​ ក្រុម​ក្មេង​ស្ទាវ​អ្នក​ទាំង​នោះ​បាននាំគ្នាសម្រុកចូលមកគាត់នឹងក្រុមគ្រួសារបាននាំគ្នារត់គេចចេញតាម​ទ្វារ​ក្រោយ​ទៅពួន​នៅក្នុងចំការដូងព្រេង​ ក្រោយផ្ទះកើតហេតុ ។

បន្ទាប់​មក​ក្រុម​ក្មេង​ស្ទាវ​ទាំងអស់​នោះ​បាន​នាំគ្នា​រេី​រុសទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​គាត់​ក្នុងនោះ​មាន​ ប្រាក់​ ចំនួន​ ៧០០បាត​ និង​ទូរស័ព្ទ​មួយ​គ្រឿង​ បន្ទាប់​ពី​នោះក្រុមក្មេងស្ទាវបាននាំគ្នាលេីកម៉ូតូរបស់​ជន​រងគ្រោះ​អោយក្រឡាប់​ជេីង​និង​វាយ​បំផ្លាញ​រួច​នាំគ្នា​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​ហេតុ​ការណ៍​នេះ​ស្ងប់ជនរងគ្រោះបានរត់ទៅសុំជំនួយពី​ ពលរដ្ឋ​ថៃដែល​ផ្ទះ​ជិត​ខាង​អោយ​បណ្ដឹងសមត្ថកិច្ចតម្រួតចុះជួយ​អន្តរាគមន៍​  ក្រោយ​ពេល​កេីតហេតុ​ កម្លាំង​សមត្ថកិច្ច​តម្រួត​ បាន​ចុះ​អន្តរាគមន៍​ កន្លែង​កេីតហេតុ​ ព្រមទាំង​សាកសួរ​ភិនភាគ​ជនបង្ក។

ជនរងគ្រោះ​​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ រូប​គាត់​ មិន​ធ្លាប់​មាន​រឿង​ទំនាស់​ជាមួយ​បុគ្គល​ណា​មួយ​ឡើយ​

ក្នុង​ហេតុការណ៍​នេះ​ កម្លាំង​សមត្ថកិច្ច​តម្រួត​ ស្រុកក្លែង​ បាន​ដាក់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ រួម​ទាំង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​កាំមេរ៉ា​សុវត្ថិភាព​ តាម​ដង​ផ្លូវ​ ក្នុង​យប់​កេីតហេតុ​ ដេីម្បី​កំណត់​មុខ​សញ្ញា​តាម​ចាប់​ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ដែល​បង្ក​រឿង​អស់​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។

បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំង​សមត្ថកិច្ច​តម្រួត​ ស្រុកក្លែង​ ខេត្ត​រ៉ាក់​យ៉ង​ បានឃាត់​ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ និង​បក្សពួក​ ចំនួន​ ០៦នាក់​ ដែលប្រព្រឹត្តបទល្មើសចូល​ប្លន់​ផ្ទះ​ពលករ​ខ្មែរ​ កាល​ពី​វេលាម៉ោង​០៣​ទៀប​ភ្លឺ​ នៅក្នុងស្រុកក្លែង ខេត្តរ៉ាក់យ៉ង ការឃាត់ជនសង្ស័យខាងលើបានធ្វើឡើងនៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៩​ នេះ​
បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ថៃ​ កំពុង​នាំជនសង្ស័យទាំង​ ​០៦នាក់​យកទៅ​ធ្វើ​ការ​សាក​សួរ​បន្ថែម​នៅ​អធិការដ្ឋាន​តម្រួត​ប៉ុស្តិ៍​ ក្លែង​ ខេត្ត​រ៉ាក់​យ៉ង​៕ នីម វណ្ណា


ចែករំលែក៖