ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះហាងលក់ទូរសព្ទដៃមួយកន្លែងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: បុគ្គលិកលក់ទូរស័ព្ទដៃនៅហាងយីហោ មករា ដោតដាំបាយទុកចោលឆ្លងចរន្តអគ្គិសនីឆាបឆេះផ្អើលប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៤០ នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺបុគ្គលិកលក់ទូរសព្ទដៃហាងយីហោ មករា បានដាំបាយឆ្នាំងខ្សែភ្លើងហើយដោតទុកចោលរួចក៏ផ្ទុះសេឆ្លងចរន្តអគ្គិសនីឆាប់ឆេះផ្សែងហុយទ្រលោមក៏នឹងការភ្ញាក់ផ្អើលដល់បុគ្គលិកលក់និងអ្នករស់នៅជិតខាងក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបានបាញ់ពន្លត់ទាន់ពេលវេលា។ សម្ភារខូចខាតមានឆត្រ២ កង្ហារមួយ និងឆ្នាំងបាយមួយ ហើយមិនរាលដាលដល់ផ្ទះជិតខាងទេ ហើយក៏គ្មានអ្នករងរបួសក្នុងករណីអគ្គិភ័យនោះដែរ៕ សរស្មី


ចែករំលែក៖