ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកគោយន្ដកន្ត្រៃយ៍ពីក្រោយដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់: គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បង) បណ្តាលឲ្យ ស្លាប់០១នាក់ (ប្រុស) ខូចខាតម៉ូតូមួយគ្រឿង ហេតុុកាណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៩និង២៥នាទី ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បាន លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិសុីវត្ថា ឃុំប្រសាទ ស្រុកស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា  ម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ធារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) មុខរបរកសិករ។

អ្នកបើកបរគោយន្ដកន្ត្រៃយ៍ ឈ្មោះ ជិន កុសល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)មុខរបរកសិករ។មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរគោយន្ដកន្ត្រៃយ៍គ្មានភ្លើងបំភ្លឺខាងក្រោយ។

ក្រោយកើតហេតុសមត្ធកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ  និង ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖