ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីហ្វេសប៊ុកពីរផ្សេងគ្នា ទី១មានឈ្មោះ “VyNalove”និងគណនីទី២ ឈ្មោះ “Aheng No smile”បានបង្ហោះរឿងប្រពន្ធពោះធំ៨ខែទៅហើយ តែលោកប្ដីបានទៅលួចសែនព្រេនជាមួយស្រីថ្មី ដោយបានប្រាប់ស្រីថ្មីនោះថា ខ្លួនបានលែងលះជាមួយប្រពន្ធដើមរួចរាល់និងមានលិខិតស្នាមយកមកបង្ហាញនាងទៀតផងទើប នាងហ៊ានសំពះផ្ទឹមសែនជាមួយបុរសនេះ ប៉ុន្តែអ្វីៗមិនដូចការពិតឡើយ បានត្រឹមស្ត្រីប្រពន្ធដើមតាមទៅជេរបញ្ចោ ខ្មាស់គេប៉ុណ្ណោះ ។
រឿងរ៉ាវខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលប្រពន្ធដើមតាមរកឃើញប្ដីរបស់ខ្លួន នៅផ្ទះរបស់ស្រីថ្មី កំពុងក្រាបផ្ទឹម ។
យោងតាមវិដេអូរឃ្លឹប គេឃើញបុរសនោះបាននិយាយឆ្កាដៃឆ្កាជើងប្រាប់មកក្រុមគ្រួសារខាងប្រពន្ធដើមខ្លួនវិញថា ពួកយើងមិនមែនជាប្ដីប្រពន្ធអីទៀតទេ ពួកយើងបានឈ្លោះគ្នា លែងលះគ្នាទៅហើយ តែសម្រាប់ខាងនាងជាប្រពន្ធដើមដែលខំតាមមករកប្ដីដល់ចំណុចមុខផ្ទះស្រីថ្មី កំពុងក្រាបផ្ទឹមនោះ ក៏បានបញ្ជាក់ប្រាប់ទាំងប្ដីនិងស្រីថ្មីនោះថា រវាងនាងនិងប្ដីមិនទាន់លែងលះគ្មានដាច់ស្រឡះនៅឡើយទេ សូម្បីលិខិតស្នាមនិងសំណងផ្សេងៗដែលត្រូវដោះស្រាយ ហើយអ្វីដែលនាងមកដល់ទីនេះគឺចង់ឲ្យលោកប្ដីរបស់ខ្លួនទៅនិយាយគ្នាចំពោះមុខច្បាប់ឲ្យបានជ្រះស្រឡះជាមួយគ្នាសិន ។ ដោយនាងក៏បានប្រាប់ទៅនារីជាស្រីក្រោយ របស់ប្ដីនាងថា សូមកុំអាលចូលខ្លួនមកពាក់ព័ន្ធអីព្រោះនាងមិនទាន់លែងលះដាច់ស្រឡះនៅឡើយទេ ។
រឿងរ៉ាងផិតក្បត់ឃើញនៅនឹងភ្នែកៗរបស់នាងប្រពន្ធដើមនិងក្រុមគ្រួសារនេះត្រូវបានបង្ហោះឡើងរវាងបណ្ដាញហ្វេសប៊ុកពីរផ្សេងគ្នា ដែលគេសង្ស័យថាជាគណនីរបស់សាច់ញាតិខាងប្រពន្ធដើម ដែលបានផ្គុំគ្នាបង្ហោះព្រមៗគ្នាតែម្ដងទី១មានឈ្មោះ “VyNalove”និងទី២ ឈ្មោះ “Aheng No smile” ។ នៅក្នុងរូបភាពដែលបានបង្ហោះចេញមកនោះឃើញមានរូបភាពគួឲ្យចាប់អារម្មណ៍មួយចំនួនដូចជាវីដេអូឃ្លីបនៃការតាមទាន់ប្ដីទៅនៅផ្ទះខាងស្រីថ្មីនិងរូបប្ដីទៅសំពះផ្ទឹមសែនព្រេនជាមួយស្រីថ្មីនោះដែលគេថាតាំងពីមុនភ្ជុំបិណ្ឌមកម្ល៉េះពោលនាងអះអាងថាគេមកសែនព្រេនជាមួយគ្នាតាំងតែពីនាងមិនទាន់ឈ្លោះប្រកែកគ្នាធំដុំមកម្ល៉េះ ។
ក្នុងនោះដែររូបភាពដែលមហាជនមានការចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺរូបភាពចំនួន២ប្លង់ដែលបុរសជាប្ដីត្រូវបានជើងនារីម្នាក់យកទៅជាន់ក ដកស្លាប លើបុរសនោះនិងយកម្រាមមេជើងដាក់ឲ្យបុរសនោះបៀម គេមិនដឹងថាជាជើងរបស់នាងប្រពន្ធដើមឬក៏ជើងស្រីណានោះទេ តែបើសិនជើងនេះជាជើងនាងប្រពន្ធដើមវិញគេគិតថាវាមិនសមនោះទេ ដែលធ្វើទង្វើបែបនេះដាក់ប្តី ហើយក៏សម ដែលប្ដីទៅរកស្រីថ្មីនោះព្រោះអំពើបែបនេះវាថោកទាបណាស់សម្រាប់មនុស្សជាប្ដីប្រពន្ធនិងគ្នា តែបើរូបភាពជើងនេះមិនមែនជារបស់ប្រពន្ធដើមទេ គេមិនគាំទ្របុរសជាប្ដីនោះទេ ព្រោះខ្លួនរស់នៅជាមួយនាងរហូតមានកូនក្នុងពោះ៨ខែទៅហើយបែរជាឆ្លៀតទៅរកប្រពន្ធថ្មីទៀតបែបនេះនោះ ។
សកម្មភាពនៅមុខផ្ទះល្វែងរបស់នារីជាប្រពន្ធចុងនោះ ត្រូវបាននាងប្រពន្ធដើមមកទីនោះក្នុងគោលបំណង សួរនាំឲ្យដឹងសាច់រឿងតែប៉ុណ្ណោះនិងសុំឲ្យប្ដីទៅដោះស្រាយគ្នានៅចំពោះមុខច្បាប់ជាមុនសិនតែទោះជាយ៉ាងណានៅពេលរទះភ្លើងពីរបុកគ្នាបង្កឲ្យមានភាពរញ៉េរញ៉ៃឈ្លោះប្រកែកពាក្យសំដីគ្នាយ៉ាងតឹងសសៃកដាក់គ្នា តែម្ដង ។ ក្នុងនោះបុរសចំណាស់ម្នាក់ដែលគេសង្ស័យថាជាឪពុកក្មេករបស់បុរសនោះបាននិយាយប្រាប់ស្រីថ្មីនោះថា បើនាងយកបុរសនេះត្រូវត្រៀមចិត្តត្រៀមកាយដើម្បីឈឺចាប់ឲ្យហើយទៅកុំភ្លេចសម្ដីពូចាំតែមើលចុះ ។
នារីជាគូស្នេហ៍ថ្មីនោះក៏បានបញ្ជាក់ថា ដោយសារបុរសជាប្តីទើបសែនរួចនោះបានប្រាប់ខ្លួនថា គាត់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមរួចហើយ ថែមទាំងអះអាងថា បុរសនោះបានយកលិខិតលែងលះមកឲ្យខ្លួនមើលទៀតផងទើបធ្វើឲ្យនាងយល់ព្រមសែនជាមួយ។ជុំវិញបញ្ហានេះកាសែតនគរវត្តរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ពន្ធ័ ៕ស តារា