ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូ លឿនជ្រុលបុកដើមឈើមួយដើមនៅចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូ លឿនជ្រុលបុកដើមឈើមួយដើមនៅចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវGSច្រកចូលក្នុងបុរីហេងហៀងសុីធី ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ កែក រដ្ឋាអាយុ ២៧ ឆ្នាំមុខរបរមេកាខារ៉ាអូខេមួយកន្លែងមានស្រុកកំណើតរស់នៅ ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1FF-8858 ធ្វើដំណើរតាមបណ្ដោយផ្លូវGS ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកនឹងដើមឈើមួយដើមនៅតាមចិញ្ចើមផ្លូវនៅមុខផ្ទះក្នុងបូរីពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំទុកប្រគល់ជូនសាច់ញាតិវិញ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ជ្រោយពេជ្រ


ចែករំលែក៖