កាលពីអតីតកាល ពេលមិនទាន់ឡើងគ្រោងរាជ ស្តេចថៃមានពេលវេលា ដើរលេងសម្បាយ ស្រីស្រានៅខាងក្រៅ ធ្វើឲ្យល្បីល្បាញពេញបណ្តាញសង្គម ។ ប៉ុន្តែក្រោយឡើងគ្រោងរាជ ព្រះអង្គបានលះបង់ចោលគ្រប់យ៉ាងដោយបង្កើនឥទ្ធិពលឡើងវិញ ។ ជាមួយគ្នានេះមន្ត្រីដែលខ្វះការគោរព មិនស្មោះត្រង់ ត្រូវដកចេញពីតំណែងជាបន្តបន្ទាប់។
ពេលនេះមន្ត្រីរាជវាំង៤រូប ទៀតត្រូវបានព្រះមហាក្សត្រថៃដកតំណែង កាលពីសប្តាហ៍កន្លងមក ដោយចោទប្រកាន់ ពីបទធ្វើកំហុសយ៉ាងធ្ងន់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទ រាជវង្ស។ នេះជាសកម្មភាពថ្មីបំផុត ក្រោយពេល ព្រះមហាក្សត្រ Maha Vajiralongkorn ដកតំណែងស្នំឯកនិងមេទ័ពរាជវាំង រួមទាំង មន្ត្រី៦នាក់ផ្សេងទៀត នាពេលកន្លងមកថ្មីៗ។
សារព័ត៌មាន រ៉យទ័របានផ្សាយថាមន្ត្រីរាជវាំង២រូប ត្រូវបានគេស្គល់ថាជា អង្គរក្សការពាររាជដំណាក់ របស់ព្រះមហាក្សត្រ ត្រូវដកហូតតំណែង ដោយសារតែមានសកម្មភាព អាក្រក់ និងផិតក្បត់ប្រពន្ធកូន បំពានច្បាប់ការងារនៅក្នុងរាជវាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធប្រចាំរាជវាំង ដោយសារតែ មិនបំពេញការងារបានល្អ ធូរលំ ។ មន្ត្រីទាំង៤រូបនោះត្រូវ ដកតំណែងទាំងអស់ កាលពីថ្ងៃទី២៩ ខែតុលា។
ចាប់តាំងពីឡើងគ្រោងរាជ្យសម្បត្តិក្រោយការស្លាប់របស់ព្រះបិតាកាលពីឆ្នាំ២០១៦ ព្រះមហាក្សត្រ Maha Vajiralongkorn បានបង្ហាញពីការយកព្រះទ័យទៅលើរាជកិច្ច គ្រប់គ្រង់ដោយផ្ទាល់លើបញ្ហាក្នុងរាជវាំងនិងទ្រព្យសម្បត្តិ មហាសាល។ ជាមួយគ្នានោះដែរ ព្រះមហាក្សត្រ Maha Vajiralongkorn ក៏បានដាក់កងពលចំនួន២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់។
ក្រុមអ្នកឯកទេស បានលើកឡើងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn កំពុងតែបង្កើនឥទ្ធិពលរបស់ព្រះអង្គក្រោយឡើងគ្រោងរាជ្យ ដើម្បីស្តារកិត្តិយល់ ពីអតីតកាលពេលមិនទាន់ឡើងគ្រោងរាជ្យ។ ពេលនេះព្រះអង្គបានបោះបង់ ទាំងអស់ ដោយផ្តោតព្រះទ័យទៅលើរាជកិច្ចតែប៉ុណ្ណោះ ហើយស្មោះស្ម័គ្រជាមួយព្រះមហេសីតែមួយអង្គ ៕