ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសសម្រាប់តំបន់អាស៊ី​​ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពេលអាមេ​រិកនិងចិនប្រឈមមុខដាក់គ្នា

ចែករំលែក៖

សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ បានផ្សាយ​ថា​ ស្ថានការណ៍តានតឹងផ្នែក​ពាណិជ្ជកម្មរវាង​អាមេរិក និងចិន គឺជាឱកាស​សម្រាប់​គោលដៅបង្កើត «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មធំមួយនៅអាស៊ី»

កិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់​ហៅ​កាត់​ថា RCEP អាចក្លាយជាកិច្ចព្រៀមព្រៀងពាណិជ្ជកម្ម​សេរីធំជាង​គេលើ​លោក ដែលមានសមាជិក ១៦ប្រទេស។ ខណៈចាប់តាំងតែពីកិច្ចពិភាក្សា​បានចាប់​ផ្តើម តាំងតែពីឆ្នាំ២០១២ ឧបសគ្គផ្សេងៗបានបង្កភាពរាំងស្ទះ ដើម្បីឆ្ពោះ​ទៅរកការសម្រេចបានកិច្ចព្រមព្រៀងនេះ ក្រុមអ្នក​វិភាគឥឡូវ​កំពុងសម្លឹង​ឃើញថា វឌ្ឍនភាពនៃកិច្ចពិភាក្សា ហាក់មានសន្ទុះ​ទៅមុខប្រសើរ​ជាងមុន នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

ថៃដែលបច្ចុប្បន្នជាប្រធានអាស៊ាន ក្នុងខែតុលានេះបានឲ្យដឹងថា កិច្ចពិភាក្សា​ពាក់ព័ន្ធការបើកចំហទីផ្សារនៃប្រទេសជាសមាជិក គឺសម្រេចបានជាង ៨០​ភាគ​​រយ ហើយសមាជិកក៏បានឯកភាពគ្នាលើ ១៤ចំណុចក្នុងចំណោម​ចំណុច​ទាំង ២០ ផងដែរ។ ការបន្តកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង RCEP នឹងប្រ​ព្រឹត្តទៅ​ក្រោយកិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា នៅទីក្រុងបាងកក។

គួរជម្រាបថា សមាជិក RCEP រួមមានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បូក​ជាមួយចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ ប្រទេស​ទាំង ១៦ នេះមានទំហំ GPD សរុបចូលគ្នាស្មើនឹងមួយភាគបីនៃទំហំ GPD សកល ហើយចំនួនប្រជាជនសរុប គឺជិតស្មើពាក់កណ្តាលនៃចំនួនប្រជាជន​នៅលើពិភពលោក៕


ចែករំលែក៖