ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាហែលទឹកចុះទៅដកព្រលឹតលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តសៀមរាប: បុរសម្នាក់ស្រវឹងស្រាហែលទឹកចុះទៅដកព្រលឹតលង់ទឹកស្លាប់ កាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ អាត់ ណាំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។មូលហេតុស្រវឹងស្រាហែលទឹកចុះទៅដកព្រលឹតនៅក្នុងទឹកស្រះចំងាយខាងកើតផ្ទះប្រហែល១០០មបណ្តាលអោយលង់ទឹកស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មទេរួចបានធ្វើកំនត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕បប៊ុនរិទ្ធី


ចែករំលែក៖