ព័ត៌មានទាន់ហេតុការណ៍៖

ជំនួយដ៏មានតម្លៃរបស់ភាគីមិត្ត បញ្ជាក់ការ ពង្រឹងសមត្ថភាព និងរិតចំណងមិត្តភាព ដែកថែប រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន  

ចែករំលែក៖

ភ្នំពេញ: លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន  ក្នុងនាមថ្នាក់ដឹកនាំកងពលតូចដឹកជព្ជូានលេខ ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះ ប្រជាជនចិន ដែលផ្តល់ជំនួយដ៏មានតម្លៃ ដល់កងឯកភាព ក៏ ដូចជាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងមូល បញ្ជាក់នូវការ ពង្រឹងសមត្ថភាព និងការរិតចំណងមិត្តភាព ដែកថែប រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន លេីកឡេីងដូច្នេះ ក្នុងជំនួបពិភាក្សាឈ្វេងយល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង នាយកមជ្ឈមណ្ឌលគាំទ្រភស្តុភារចម្រុះ គណៈ កម្ម ការយោធាមជ្ឈឹមកងទ័ពរំដោះ ប្រជាជនចិន សម្តែងនិងសហ ការីកាលពីកាលពីថ្ងៃពុធ៣ កេីតខែ កក្តិក ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃ ៣០ខែតុលា ឆ្នាំ ២០១៩ នៅបព្ជាាការដ្ឋាន កងពលតូចដឹកជញ្ជូនលេខ ៩៩ ។

លោកឧត្តមសេនីយ៍ទោ រិន យានពីង សម្តែងការកោតសរ សើរដោយស្មោះ ចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយប្រសាសន៍ថា: “ជាការកត់សម្គាល់ពេលធ្វើដំណើរចូលមកកង ពល សង្កេតឃេីញមានការរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ពិសេសគឺកងទ័ពមានវិន័យល្អ ”។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជម្រាបជូនគណៈប្រតិភូថា: បន្ទាប់ពីទទួលបានជំនួយ រថយន្ត និងគ្រឿង បន្លាស់ សម្ភារ ឧបករណ៍រោងជាងជួសជុល ពីភាគីមិត្តចិន  យេីងបានសហការគ្នាកសាង យានដ្ឋានជួសជុលមួយកន្លែងដាក់ឲ្យដំណើរការរហូតមកដល់ពេលនេះ ។

ក្នុងរយះពេលជិត ១០ឆ្នាំ យេីងប្រើប្រាស់ បំរើសកម្មភាពដឹកជញ្ជូន ដ៏មមាញឹកជូន (ខ.ភ.ម) ក៏ដូចជារាជរដ្ឋាភិបាល និងសកម្មភាពមនុស្សធម៌ដ៏មមាញឹក រថយន្តទាំងអស់ធានា រក្សាបានគុណ ភាព ប្រើប្រាស់បានយូរអង្វែង ដោយគ្មានការ ខូចខាតធ្ងន់ធ្ងរ រហូតពុំអាចប្រើការបានទៀតឡើយ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ រិន យានពីង ជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ សម្រេចបានជោគជ័យគ្រប់បេសកកម្មរបស់ខ្លួន  ពិសេសកាន់តែរីកចម្រើនថែមទៀត ក្នុងការរួមចំណែកបម្រើឲ្យវិស័យកងទ័ព ធានាកិច្ចការពារអធិបតេ យ្យភាព បូរណភាពទឹកដី យ៉ាងល្អប្រសេីរផងដែរ ៕ សុខដុម


ចែករំលែក៖