ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះនៅក្បែរផ្សារលើ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហេតុការណ៍​អគ្គិភ័យ​មួយបានកើតឡើង​បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុ​នៅឡើយទេ ។

ប្រភពរាយការណ៍បឋមថា អគ្គិភ័យនេះ​បានកើតឡើង​នៅក្បែរ​ផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង កាលពីវេលាម៉ោង​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា ទីតាំងចំណុចកើតហេតុ​ស្ថិតនៅម្តុំក្រោយផ្សារលើ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងអន្តរាគមន៍​ហើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖