ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែង Lumi ប្រកាសឲ្យឈ្មោះជុំ សារីម អតីតអ្នកគ្រប់គ្រងហាងមកដោះស្រាយរឿងលុយ និងបញ្ហាផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងLumi ដែលងាកទៅបើកជំនួញខាងផលិតផលក្នុងហាង និងលក់តាម Online បានប្រកាសស្វែងរកអតីតអ្នកគ្រប់គ្រងប្រចាំហាងនាងដើម្បីឲ្យចូលខ្លួនដោះស្រាយបញ្ហាប្រាក់កាក់ និងបញ្ហាមួយចំនួនជាមួយនាង និងបុគ្គលិកដទៃ ។ ការប្រកាសឲ្យនេះក៏ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងការប្រកាសបញ្ចប់ការងារជាបុគ្គលិកកក្រោមបង្គាប់ម្នាក់នេះរួចហើយ ។

សារអមដោយរូបភាពបុគ្គលឈ្មោះជុំ សារីមនោះត្រូវបានកញ្ញាLumi លើកឡើងថា បុគ្គលរូបនេះលែងជាបុគ្គលិករបស់ក្រុមហ៊ុនឲ្យមហាជនដឹង ប៉ុន្តែសមាសភាពខាងលើត្រូវតែមកដោះស្រាយប្រាក់ឲ្យរួចរាល់ផងដែរ ។

កញ្ញាlumiបានប្រកាសរកអតីតបុគ្គលិករបសដោយនាងបានសម្រេចដេញចេញបុគ្គលដែលមានតំណែងខាងលើនេះ ចាប់ពីយប់ថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ។ កញ្ញាទម្លាក់ហេតុផលថាឈ្មោះ ជុំ សារីមនោះខ្ជីខ្ជាការងារ បង្កភាពស្មោកគ្រោក ខ្វះអនាម័យ បង្កអសន្តិសុខក្នុងហាង ។ នាងថាដោយការអាណិតមេត្តាក្នុងនាមជាថៅកែនាងរមែងណែនាំជាប្រចាំហើយយូរទៅៗតាំងខ្លួនជាថៅកែ និងហ៊ានមើលងាយជីវិតឯកជនរបស់នាងហើយគំរាមបរិហារឿងជីវិតឯកជននាងទៀត ។ នៅមានការបង្ហាញសំណេរជាច្រើនទៀតដែលអតីតតារារូបនេះសរសេររៀបរាប់លើបណ្តាញគណនីរបស់នាង ។

គោលបំណងចង់ឲ្យអ្នកមិនដឹងត្រូវប្រុងប្រយ័ត្នទុកជាមួយខ្លាចធ្លាក់លើបុគ្គលណាផ្សេងទៀតដូចដែលនាងបានជួប ។ គេនៅមិនទាន់ដឹងថាភាគីម្ខាងទៀតមានការយល់ឃើញបែបណាហើយគិតដោះស្រាយក្នុងជំហរបែបណាឡើយ ។ ភាពស្មោះត្រង់ជួយឲ្យមនុស្សដើរទៅមុខប្រសិនបើវៀចវេរនោះច្បាស់ជាបាត់ឆ្នាំងបាយ ។ ការងារគ្មានអ្វីជាងភាពស្មោះត្រង់រុញឲ្យរីកចម្រើនហើយចេះព្រួយបារម្ភពីចៅហ្វាយនាយឯថៅកែក៏គិតពីកូនចៅ៕ វឌ្ឍនា


ចែករំលែក៖