ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងបុកកិនម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅកន្លែងស្នាក់នៅវិញត្រូវរថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿងបុកចំពីមុខកិនពីលើពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ជិតនិងបូរីពិភពថ្មីក្នុងភូមិគុលសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះតឿន រ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចំការត្បែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។

ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវណ៍ខៀវពាក់ស្លាក លេខភ្នំពេញ កំពង់ឆ្នាំង 1F-9538ឌុបគ្នាចេញពីកន្លែងធ្វើការទិសដៅពីលិចទៅកើតបំណងទៅកន្លែងស្នាក់នៅខណៈមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តដឹកសុីទែនប្រេងឥន្ធនៈមួយគ្រឿងក្បាលពណ៌ ស លាយពណ៍ខៀវ ឆ្នូត ក្រហម
ពាក់ស្លាកលេខ ភ្នំពេញ3D-7332​ បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅពីកើតទៅលិចជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យខ្ទាតមិត្តភ័ក្តិអង្គុយនៅខាងក្រោយចូលកង់រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែកនាក់បើកម៉ូតូ
ខ្ទាតចេញក្រៅរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗ។

ចំណែករថយន្តបង្កបានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានដេញចាប់បានរថយន្តនិងអ្នកបើកបររួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលសួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖