ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្លាប់ខ្លួននៅលើដើមឈើក្បែររបងមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តសម្លាប់ខ្លួននៅលើដើមឈឺស្លាប់នៅមុខមន្ទីរពេទ្យព្រះកេតុមាលា។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង០៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុជាង៤០ឆ្នាំ ដើរចុះដើរឡើងពីបីថ្ងៃហើយនៅកន្លែងកើតហេតុលុះមកដល់ថ្ងៃកើតហេតុមិនដឹងថាគាត់មានវិបត្តិអ្វីបានយកខ្សែចងករួចជាស្រាចរួចក៏រត់សំដៅឡើងលើដើមឈើភ្លាមៗក៏បានក្មេងពីរទៅបីនាក់ឃាត់ដែរតែមិនឈ្នះ ហើយក៏ឡើងដល់ពាក់កណ្ដាលដើមឈើរួចយកខ្សែចងករជាប់នឹងមេឃឈើរួចទំលាក់ខ្លួនស្លាប់មួយរំពេកបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះបានបញ្ជាក់ថា​ ជនរងគ្រោះ ពិតជាស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតមែន សមត្ថកិច្ចបន្តថាសពជនរងគ្រោះ និងស្វែងរកសាច់ញាតិដើម្បីប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖