ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវនគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលឃាត់ខ្លួនរកឃើញថ្នាំញៀន 4 កញ្ចប់ធំ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលឃាត់ខ្លួន និងចាប់យកវត្ថុតាងសង្ស័យគ្រឿងញៀនចំនួន 4 កញ្ចប់ធំ ។

ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 ស្ថិតនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈដែលជនសង្ស័យកំពុងតែដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចិនសង្ស័យឈ្មោះ Agus Rohman ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកក្នុងភោជនីយដ្ឋាន គ្មានទីលំនៅបច្ចុប្បន្នទីក្រុងហុងកុង។

សមត្ថកិច្ចបានបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងជំនាញបានចិត្តយកវត្ថុតាងសង្ស័យគ្រឿងញៀន មេតំហ្វេតាមីនក្រាមពណ៌សថ្លាចំនួន 4 កញ្ចប់ធំ ទំងន់សរុបស្មើ ៩៤៩,៨ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យខាងលើមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួនរៀបចំឯកសារបញ្ជូនទៅអយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែក៖