ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដេកបារ៉ាស់ធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែបើកបរម៉ូតូ ស្រាប់តែត្រូវបារ៉ាស់ដែលបាក់ធ្លាក់ចំតែម្ដង ។

ហេតការណ៍អកុសលខាងលើនេះ បានកើតឡើងកើតពីវេលាម៉ោង 10 និង 25នាទីព្រឹក ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2019 នៅតាមបណ្ដោយផ្លូវលេខ 209 កែងផ្លូវលេខ 430 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ៕ សរស្មី


ចែករំលែក៖