ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជីដូនស្ដីប្រដៅដុតផ្ទះឆេះខ្ទេចគ្មានសល់ត្រូវសមត្ថកិច្ចគាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ចៅប្រុសចិត្តនៅចុងច្រមុះម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពដុតបំផ្លាញផ្ទះជីដូនឆេះខ្ទេចគ្មានសល់ បណ្តាលមកពីជនសង្ស័យខឹងជាមួយជីដូនស្តីប្រដៅ ។

ហេតុការណ៍ចៅដុតផ្ទះយាយនេះ កើតឡើងកាលពីវេលាម៉ោង15និង40នាទី ថ្ងៃសុក្រ ០៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក្ត ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះម៉ម រស្មីសីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

ប្រភពបបានអោយដឹងថា ជនសង្ស័យរូបនេះ
ប្រើហិង្សាក្នុងគ្រួសារ បានដុតបំផ្លាញផ្ទះរបស់ខ្លួននិងជីដូន ធ្វើអំពីឈឺប្រក់ស័ង្កសី បណ្តាលឆេះអស់ទាំងស្រុង។

ប្រភពបន្តថា ជននេះមិនត្រឹមតែដុតផ្ទះនោះទេ ព្រមទាំងវាយបំផ្លិចបំផ្លាញសម្ភារៈ របស់របរ នៅក្រៅផ្ទះមួយចំនួនទៀត។ ចំពោះមូលហេតុដោយសារតែ ទាស់ពាក្យសំដីជាមួយជីដូន ។

ក្រោយពីបង្កហេតុរួចមក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕សេនាស័ក្តិ


ចែករំលែក៖