លោក Osman Pamukoglu ឧត្តមសេនីយ៍ទោកងទ័ពទួរគីដែលចូលនិវត្តន៍ បានលើកឡើងថា ក្នុងករណីមានសង្គ្រាមលោក លើកទី៣កើតឡើង រុស្ស៊ីនិង អាមេរិកអាចនៅក្នុងបក្សតែមួយ ដើម្បីប្រឆាំងចិន។
លោក Osman បន្តទៀតថា «ភ្លើងសង្គ្រាមលោកលើកទី៣ អាចកើតឡើងដោយរឿងតូចតាចតែប៉ុណ្ណោះ ដូចជាប៉ះទង្គិចណាមួយតូចនៅព្រំដែន បាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង វាយប្រហារពន្លិចកប៉ាលនេសាទ វាយប្រហារភេរវកម្ម …ជាដើម ។ លើសពីនេះទៅទៀតសង្គ្រាមលោក អាចកើតចេញពីព្រឹត្តិការណ៍ក្លែងក្លាយ គ្មាននៅក្នុងស្ថានភាពពិត »។
តាមការវិភាគលើ បទពិសោធន៍នៅក្នុងសង្គ្រាមលោក ពីរលើកកន្លងមក ពីអតីតកាល គឺរុស្ស៊ីជាសម្ព័ន្ធមិត្ត របស់អង់គ្លេស និងអាមេរិក។ លោក Osman បន្តទៀតថា បើមានសង្គ្រាមលោកកើតឡើង រុស្ស៊ីនៅតែជាសម្ព័ន្ធមិត្ត ប្រទេសលោកខាងលិចដដែល ក្នុងនោះមានអាមេរិក ដើម្បីប្រឆាំងចិន ។
ចំណែកភាគីចិនវិញ នឹងមានសម្ព័ន្ធមិត្តឥណ្ឌា និងប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីប្រឈមមុខជាមួយអាមេរិក ។ អាចនិយាយបានថា ចិនក៏មានសម្ព័ន្ធមិត្តប្រទេសបរមាណូ មានឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង …។
តាមការលើកឡើងរបស់លោក Osman សង្គ្រាមលោកលើកទី៣ ពិបាកជៀសផុតនៅពេលអនាគត់ដោយសារតែ ប្រទេសជុំវិញពិភពលោកបានបង្កើនការទិញអាវុធទំនើបៗ ក៏ដូចផលិតអាវុធដោយខ្លួនឯងជាច្រើន ផ្សេងទៀត។ ប៉ុន្តែលោក Osman បានអះអាងថា សង្គ្រាមលោកលើកទី៣ មិនកើតឡើងនៅទូទាំងពិភពលោកនោះឡើយ គឺក្នុងតំបន់មួយចំនួនតែប៉ុណ្ណោះ ដូចជា តំបន់បាលតិច អឺរ៉ុបខាងកើត មជ្ឈិមបូពា អាស៊ីភាគខាងកើត…ជាដើម។
ចំណែកលោក Konstantin Blokhin អ្នកឯកទេសស្រាវជ្រាវ មកពីមជ្ឈមណ្ឌុលស្រាវជ្រាវសន្តិសុខ វិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា ការដែលអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ INF និងអនុញ្ញាតឲ្យអាមេរិក«ជំរិតប្រាក់»ប្រទេសផ្សេងទៀតដោយសង្គ្រាមថ្មី។
ប៉ុន្តែបច្ចុប្បន្នរុស្ស៊ីនិងចិនកំពុងតែ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់អាមេរិក ឈ្លានពានដល់ប្រទេសជិតខាង និងគិតតែពីផលប្រយោជន៍របស់ខ្លួន ។
ប៉ុន្តែអ្នកឯកទេសវិភាគផ្សេងទៀតបានលើក លើកឡើងថាសង្គ្រាមលោកលើកទី១និងទីពីរគឺរុស្ស៊ីងាក់ទៅរក លោកខាងលិចពិតម៉ែន ប៉ុន្តែបើសង្គ្រាមលើកទី៣កើតឡើង មិនប្រាកដថា រុស្ស៊ី ងាក់ទៅកាន់អាមេរិក ឬអឺរ៉ុបនោះឡើយ ដោយប្រទេសទាំងពីរកំពុងរងការវាយប្រហារសេដ្ឋកិច្ចពីអាមេរិក ដូចគ្នា ។នៅពេលនេះចិននិងរុស្ស៊ីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធប្រហែលចង់ទប់ទល់នឹងសម្ពាធរបស់អាមេរិក
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅវិមានក្រឹមឡាំង (Kremlin) លោកពូទីនបានប្រាប់ទៅអ្នកសារព័ត៌មានថា រូបលោកនិងលោកស៊ីជិនពីង បានធ្វើការពិភាក្សាបែបបើកទូលាយលើប្រធានបទសកលជាច្រើនជាមួយគ្នា។ “យើងបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់ចិន និងរុស្សីលើបញ្ហាសកលគឺមានលក្ខណៈស្រដៀងគ្នា ឬអាចនិយាយបានថានៅក្នុងទិសដៅមួយស្របគ្នា” ប្រសាសន៍របស់លោកពូទីន។ ក្នុងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងចិននិងរុស្សីនេះលោក ស៊ី បានធ្វើការប្តេជ្ញាចិត្តរឹតចំណងមិត្តភាពជាមួយប្រទេសរុស្សីឲ្យកាន់តែរឹងមាំឡើង បន្ថែមទៀត។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្សី លោកស៊ី បានលើកឡើងថា “យើងនឹងអភិវឌ្ឍទំនាក់ទំនង និងជំរុញកិច្ចសហការជាដៃគូយុទ្ធសាស្រ្តក្នុងយុគសម័យថ្មីរបស់យើង”។ “យើងមានទំនុកចិត្ត និងសមត្ថភាពក្នុងការនាំទំនាក់ទំនងរបស់យើងទៅរកយុគសម័យថ្មីមួយនៃការអភិវឌ្ឍដ៏ធំធេងនៅកម្រិតខ្ពស់ ផ្អែកលើបទពិសោធន៍ និងការសម្រេចបានជាលទ្ធផលរយៈពេល ៧០ ឆ្នាំមកនេះ ហើយពូទីនជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ” លោកស៊ីបញ្ជាក់។
ខណៈដែលខ្លួនកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងដោយសារការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបផងនោះ ជាហេតុជំរុញឲ្យចិនបាននឹងកំពុងព្យាយាមរឹតចំណងមេត្រីភាពជាជាមួយរុស្សីកាន់តែខ្លាំងឡើងៗ។ បើយោងតាមធនាគារកណ្តាលប្រទេសរុស្សីបានបញ្ជាក់ថា លំហូរនៃការវិនិយោគរបស់ចិនបន្តកើនឡើងផ្ទួនៗក្នុងប៉ុន្មានត្រីមាសចុងក្រោយនេះ។
ស្ថិតក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដើម្បីជំរុញពាណិជ្ជកម្ម ចិនបានវិនិយោគប្រមាណ ២.៥៨ប៊ីលានយ័ន ស្មើប្រមាណ ៣៧៣ លានដុល្លារអាមេរិក។ ក្នុងការសាងសង់មួយផ្នែកនៃស្ពានឆ្លង់កាត់ទន្លេអាមួ ដែលតភ្ជាប់តំបន់ Heihe ក្នុងខេត្ត Heilonghiang ទៅកាន់ទីក្រុងនៃប្រទេសរុស្សី (Blagoveshchensk) ព្រោះវាមានប្រយោជន៍យ៉ាងធំធេងក្នុងការសម្របសម្រួលលើការដឹកជញ្ជូនផលិតផលកសិកម្មពីរុស្សីទៅចិន នេះជាការលើកឡើងរបស់អ្នកសង្កេតការណ៍។
គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មប្រទេសចិនបានកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកយ៉ាងតិចក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ភាពជិតស្និតនេះប្រហែលជាចិនចង់បង្ហាញអំណាចរបស់ខ្លួនជាមួយចំណងទំនាក់ទំនងរវាងរុស្សី ខណៈដែលខ្លួនកំពុងរងទារុណកម្មផ្នែកពន្ធទំនិញទៅកាន់អាមេរិក ក្នុងសង្រ្គាមពាណិជ្ជកម្មនេះ ៕