ភ្នំពេញ៖ នៅសាលាបឋមសិក្សា និង អនុវិទ្យាល័យទួលស្តី ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោកស្រី កើត សីុយុត្តិ តំណាង លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធានគណៈពង្រឹងមូលដ្ឋាន ឃំុ ទួលស្តី សម្តែងក្តីសោមនស្សរីករាយ ប្រកប ដោយភាពស្និទ្ធស្នាលជា មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតា បីតា អាជ្ញាធម៌ដែន ដី នៅទីនោះដោយក្តីនឹករឮក ដូចក្រុមគ្រួសារតែមួយ ក្នុងពេលដែលមាតុភូមិទទួល សុខសន្តិភាពពេញលេញ ព្រមទាំងកំពុង មានការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ ។
លោកស្រី កើត សីុយុត្តិ លើកឡើងដូច្នេះ ក្នុងថ្ងៃបវេសនកាល ឆ្នំាសិក្សាថ្មី ២០១៩ -២០២០ ត្រូវនិងថ្ងៃសុក្រ ៥ កើត ខែ កក្តិក ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែ វិច្ឆិ កា ឆ្នាំ២០ ១៩ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រាខេត្តស្វាយរៀង ។
លោកជំទាវបន្តទៀតថាៈ ថ្ងៃនេះគឺជាវេលា ដ៏មានសារៈសំខាន់បំផុត ចំពោះ កូន ក្មួយចៅៗទាំងអស់ បានបន្តការសិក្សា នៅថ្នាក់ ខ្ពស់មួយថ្នាក់ ទៀតសម្រាប់សិស្សចាស់ និងសិស្សថ្មីបានចូលសិក្សាបន្តបន្ទាប់ពី តាមសាលា ថ្នាក់ ជួបជំុមិត្តភក្តិចាស់ -ថ្មីប្រកប ដោយក្តីសោមនស្សរីករាយ សំរាប់ឆ្នំាសិក្សាថ្មី ។ លោកស្រីក៏៏ជំរុញដល់ ចៅៗទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង ត្រាប់ទទួលយកនូវពុទ្ធិ ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល គោរពវិន័យ បទបព្ជាាផ្ទៃក្នុងសាលា ឱយបានល្អ ពេលត្រឡប់ដល់ផ្ទះវិញ ជួយកិច្ចការ ស្តាប់ដំបូន្មានឪពុកម្ដាយ និងជៀសឱយឆ្ងាយពីគ្រឿងញៀន ។
ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំ យើងខ្ញំុ សូមរំឮក នូវអនុសាសន៍ ដ៏ថ្លៃថ្លារបស់ប្រមុខរាជ រដ្ឋាភិ បាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឆ្លើយតបនឹងយុទ្ធសាស្ត្រ ម្រាមដៃ៩ ជាផែនការផ្តួលរំលំ រាជ រដ្ឋាភិបាលស្រប ច្បាប់ និងព្រះមហាក្សត្រ ។ ដូច្នេះយើងទាំង អស់គ្នា ចូល រួមកុំបីខាន នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅគ្រប់មូលដ្ឋាន នាំគ្នាហូបអំបុកដើម្បីរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រនិងការពារ ពារការអភិវឌ្ឍលើគ្រប់វិស័យដែលកំពុងកើតមាន ក្នុងព្រះរាជា ណាចក្រកម្ពុជា ។
នាឱកាសនោះ ក្នុងនាមសាលាទាំងបួនក្នុងមូលដ្ឋាន លោកមំុ សង្ហា នាយក អនុវិទ្យាទួលស្តី ជំនួសឱយអាជ្ញាធម៌ ដែនដី បុគ្គ លិកសិក្សា ថ្លែងអំណរគុណដល់ក្រុម ការងារមន្ទីរពេទ្យព្រះកេ តុមាលា ដែលតែងតែងជួយឧបត្ថម្ភ ដល់ហេដ្ឋារចនាសម្ព័នក្នុងមូលដ្ឋាន ។
ជាសំណូមពរបន្ថែម សូមជួយសាងសង់របងខាង មុខប្រវែង ១១០ ម៉ែត្រកសាងបណ្ណាល័យ ១ ខ្នង និងផ្តល់រង្វាន់ដល់សិស្សានុសិស្ស ដែលរៀនពូកែ ប្រចាំឆមាសនិងឆ្នាំ ។ នាឱកាសនោះគណៈអធិបតី និងអង្គពិធី ក៏បានប្រគេនទេយ្យ ទាននិងបច្ច័យ ប្រគេនព្រះសង្ឃបីអង្គ បីវត្ត ក្នុងមួយវត្តៗសា ដកមួយ ថវិកា ៥០ មឺុនរៀល សិស្សសាលាមត្តេយ្យ ២២ នាក់ សិស្សបឋមសិក្សា ៤៦៦ នាក់ សិស្សអនុវិទ្យា ល័យ ១៧០ នាក់ ម្នាក់ៗ ទទួលបានសម្ភារសិក្សា ទៅតាមលំដាប់ ថ្នាក់ ដូចជាថវិកា ម្នាក់ៗ ៥ ពាន់រៀល ខ្មៅដៃ បន្ទាត់ បិុចសៀវ ភៅ កាបូប ។ល។ មណ្ឌលសុខភាព ទួលស្តី ទទួលបានថ្នាំ ពីរកេស លោកគ្រូ អ្នកគ្រូ ៣៧ នាក់ ម្នាក់ៗទទួល បានថវិកា ២មឺុនរៀល ក្រមាមួយ ប្រជាការពារ ១៦ នាក់ និង នគរបាល ១០ នាក់ ម្នាក់ៗទទួលបានថវិកា ២ មឺុនរៀលផងដែរ និងខោអាវប្រជាការពារ ៕សុខដុម