ព័ត៌មានទាន់ហេតុការណ៍៖

ជនបង្ក១ក្រុមប្រើអំពើហិង្សាវាយ និងកាប់ជនរងគ្រោះម្នាក់បណ្ដាលបណ្ដាលអោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំៈ អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស វាយ និងកាប់បណ្ដាលឲ្យរបួសធ្ងន់ និងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុច ឡូកៅស៊ូ B១៤ កសិដ្ឋានទី២ ក្រុមហ៊ុនភឿកវ៉ាកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ  ។

សមត្ថកិច្ចបានអោយដឹងថា ជនបង្ក ឈ្មោះ ខុម ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកសង្កែលិច ឃុំពាម កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាកម្មករ បានរត់គេចខ្លួន និងបក្ខពួកចំនួន៤ នាក់ទៀត បានយកដំបងវាយហើយ យកកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ផាម វាំងចត ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកវៀតណាម បណ្តាលឲ្យរងរបួសធ្ងន់  បង្កអោយមានស្លាកស្នាមរបួសមាន ចំលើផ្ទៃមុខ ហើយនិងក្បាលប៉ែកខាងក្រោយ  ខូចខាតម៉ូតូ០១គ្រឿងនៅពេលនោះជនរងគ្រោះរត់ចោលម៉ូតូត្រូវជនសង្ស័យទៅកាប់លើម៉ូតូបណ្តាលឲ្យខូចខាតប៉ែកខាងមុខប្រមាណ១០ភាគរយ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុ ចិនសង្ស័យខឹងជនរងគ្រោះស្តីឲ្យ និងព្រមានដេញជនសង្ស័យចេញពីកម្មករ ដោយជនសង្ស័យនេះលួចជ័រកៅស៊ូរបស់ក្រុមហ៊ុន ទើបជនសង្ស័យខឹងហើយក៏ធ្វើសកម្មភាពតែម្តង ។

ចំពោះជនរងគ្រោះត្រូវបានក្រុមហ៊ុនដឹកតាមរថយន្តយកទៅព្យាបាលនៅមន្ទីរពេទ្យចឺរីរាជធានីភ្នំពេញ ។

មន្ត្រីជំនាញបាននិងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ តាមចាប់និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖