ព័ត៌មានទាន់ហេតុការណ៍៖

យល់ញាតិឃ្លាតច្បាប់! យល់ច្បាប់ឆ្ងាយញាតិ ពេលមានអាសន្នគ្មានអ្នកទទួលខុសត្រូវ ! ទីតាំងការដ្ឋានសាងសង់ស្ថានីយលក់សាំងមួយកន្លែង គ្មានច្បាប់អនុញ្ញាត ពលរដ្នមិនគាំទ្

ចែករំលែក៖

ខេត្តសៀមរាប៖ ទីតាំងការដ្ឋានសាងសង់ស្ថានីយលក់សាំងមួយកន្លែង គ្មានច្បាប់អនុញ្ញាតទេ តែសកម្មភាពសាងសង់បានយ៉ាងរលូនរៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យអង្គរ តាមដងផ្លូវ៧មករា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបធ្លាប់បានអះអាងថា សំណង់នេះមិនទាន់មានច្បាប់អនុញ្ញាត នៅឡើយ ហើយអាជ្ញាធរ និងជំនាញ ក៏បានចុះទៅហាមឃាត់ផងដែរ តែបើតាមលោកដឹងគឺម្ចាស់សំណង់ បានកំពុងរត់ច្បាប់ ដូច្នេះស្មេីនឹងគ្មានច្បាប់!  រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មានមាន ក៏បានរង់ចំការបញ្ជាក់ ពីលោក អភិបាលក្រុងម្ដងទៀតដែរ លោកថា ចាំសួរជំនាញសិន ! តើសំណង់នេះ មានច្បាប់ដែរឬទេ? ហេតុអីបានការសាងសង់នេះ មានសកម្មភាពរហូតមក!  បើមានច្បាប់ ម៉េចមិនបិទច្បាប់មុខការរដ្នានតែម្ដង ដើម្បីងាយស្រួលអោយមហាជនបានឃើញ ឬមួយមានការឃុតឃិតជាប្រព័ន្ធ?។

បើតាមសំដីលោកអភិបាលក្រុងធ្លាប់បានបញ្ជាក់ថាការសាងសង់សំណង់ស្ថានីយ៍លក់សាំង ត្រូវសុំច្បាប់ពីមន្ទីររ៉ែនិងថាមពល! មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី អាជ្ញាធរខេត្ត និងក្រសួង ។

ទោះយ៉ាងណាករណីនេះប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងព្រួយបារម្ភ ខ្លាចកើតមានហានិភ័យណាមួយកើតឡើងជាយថាហេតុ  ពួកគាត់ស្នើដល់មន្ត្រីជំនាញ ចុះពិនិត្យឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មុនចេញច្បាប់បអនុញាតឲ្យ។ ប៉ុន្តែពួកគាត់ថា នៅកន្លែងទីប្រជុំជនយ៉ាងដូច្នេះ សូមអាជ្ញាធរជំនាញ សុំកុំចេញច្បាប់អនុញាត ឲ្យសាងសង់ ព្រោះ អាចមានបញ្ហាកើតឡើងនៅថ្ងៃណាមួយ។ ដោយពួកគាត់រស់នៅជុំវិញការដ្ឋាននោះមិនបានផ្តិតមេដៃឲ្យទេ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ការដ្ឋានខាងលើនេះពិតជា សង់ជាស្ថានីយលក់សាំងពិតមែនព្រោះឃើញដំណើរការសាងសង់រាងរាល់ថ្ងៃ និងសាងសង់នៅពេលយប់ ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ធ្លាប់បានប្រាប់ថា លោកនិងឲ្យក្រុមការងារជំនាញបានចុះទៅពិនិត្យមើលនៅថ្ងៃចន្ទ ទី៩ ខែកញ្ញាឆ្នាំ២០១៩ម្ដងហើយ តែក្រោយមកគ្មានសកម្មភាពចុះផ្អាកឬណែនាំ ឬបង្ហាញពីលទ្ធផលចុះពិនិត្យអោយពលរដ្នឬអ្នកសារព័ត៌មានបានដឹងនោះទេឃើញតែសកម្មភាពសាងសងបន្ដ ទោះមានច្បាប់ឬគ្មានច្បាប់ មិនទាន់មកដល់ក៏ដោយ ក៏សំណង់នេះអាចរួចជាស្ថាពរនៅថ្ងៃខាងមុខ។

សូមរម្លឹកថា កាលពីពេលថ្មីៗនៅផ្លូវលោក តាខៀវណើយ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប មានហេតុការណ៍ អគ្គិភ័យឆេះទីតាំងលក់ហ្គាស មួយកន្លែងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់។ ក្រោយហេតុការណ៍ ទើបដឹងថា ទីតាំងបង្កការឆេះនោះមិនទាន់មានច្បាប់អនុញាតិទេតែគេសង្កេតឃើញ មានការបើកលក់ជាច្រើនឆ្នាំមកហើយ។

ពលរដ្នថ្លែងថាមន្រ្ដីជំនាញពាក់ព័ន្ធត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះសំណង់ ជួលឬលក់សារធាតុងាយឆាបឆេះ ដើម្បីបង្កាគ្រោះអសន្នដល់ប្រជាពលរដ្ន កុំអោយ(យល់ញាតិឃ្លាតច្បាប់! យល់ច្បាប់ឆ្ងាយញាតិ ពេលមានអាសន្នគ្មានអ្នកទទួលខុសត្រូវ)។

លោក មាស ជូរ៉ាម៉ី ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប បានឆ្លើយតបថាលោកនិងអោយមន្រ្ដីជំនាញលោកទៅពិនិត្យមើល រហូតដល់ថ្ងៃទី ០៣ ខែ វិច្ចិការ ឆ្នាំ២០១៩នេះលោកឆ្លើយតបទាំងមិនដឹងច្បាស់ថា ប្រហែលជាមានច្បាប់ពីក្រសួង ហើយមើលទៅ៕ ប៊ុនរិទ្ធី


ចែករំលែក៖