ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមជំនាញ់ឆក់ទូរស័ព្ទ៤នាក់ក្រោយធ្វើសកម្មភាពរួច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ខណះកំពុងជិះPassap បានសម្រេចកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣​ខែវិច្ឆិការឆ្នាំ២០១៩ចំណុចស្ថានី​យ៍ប្រេង​ ផ្លូវ​សហព័ន្ធ​រុស្សី​ ភូមិ​ព្រៃជីសាក់​ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។ហើយត្រូវបាននគរបាលធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់នៅចំណុចការដ្ឋានសំណង់មួយកន្លែងភូមិក្រាំងអង្រក​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែដដែលទើបនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។

ជនសង្ស័យទី១ឈ្មោះ​ សឿន​ អាណាន់​ ភេទ​ប្រុស​អាយុ​១៦ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់នៅ​ភូមិ​ខ១​ សង្កាត់​ច្រាំង​ចំរេះទី២​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យទី០២ឈ្មោះ​ ខឿន​ សុភារិទ្ធ​ ភេទ​ប្រុស​អាយុ​១៧ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់នៅ​ភូមិ​គោកឃ្លាង​ ខណ្ឌ​សែនសុខ​។ ទី​៣ឈ្មោះ​ អួន​ លីម​ហុង​ ភេទ​ប្រុស​អាយុ​១៧ឆ្នាំ​ មុខរបរ​សិស្ស​ស្នាក់នៅ​ផ្ទះ​ជួល​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ ទី៤ឈ្មោះ​ ប្រុស​ ម៉េង​ហុង​ ភេទ​ប្រុស​អាយុ​១៧ឆ្នាំ​ មុខរបរមិនពិត​ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ ចំណែកជនរងគ្រោះលីម​ ចែ​ ភេទ​ប្រុស​៣៦ឆ្នាំ មុខរបរកម្មកររ​ ស្នាក់នៅ​ភូមិ​ជម្ពូវ័ន​១​ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។

ទូរស័ព្ទ​ដៃ ដែលជនសង្ស័យ​ឆក់ពីជនរងគ្រោះម៉ាក​ IPhone 6Plus. ពណ៌ផ្កាឈូក។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានpassap ចេញពីសណ្ឋាគារណាហ្គាវើល​ បំណងទៅផ្ទះនៅជម្ពូវ័ន្តសង្កាត់ចោមចៅទី៣​ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០២គ្រឿងដោយមួយគ្រឿង១ម៉ាកហុងដាឌ្រីមសង់​០១៦​ ពាក់ស្លាកលេខ​ភ្នំពេញ​1GI-5018. ទី២ម៉ាកហុងដាឌ្រីមសង់​០១៨​ ពាក់ស្លាកលេខ​ភ្នំពេញ​1HA-0531​ មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់គាត់បានសម្រេចហើយគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ ដើម្បីសុំការអន្តរាគមន៍។ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងនគរបាលបានស្គាល់ពិនភាគជាមុខសញ្ញាចាស់ទើបធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់នៅចំណុចការដ្ឋានសំណង់មួយកន្លែងភូមិក្រាំងអង្រក​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខទើបនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។

បច្ចុប្បន្នជនសង្ស័យបានប្រគល់អោយផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តបន្តតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖