ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយយុវជនពីរនាក់ស្លាប់និងនិងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេទាំងបីនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាហើយទៅប៉ះជាមួយនឹងរថយន្តដឹកឥដ្ឋ១គ្រឿង ដែលម្ចាស់ឈប់ចតនៅផ្លូវ ។

គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងកាល បានកើតឡើងកាលពីវេលាម៉ោង 1:00 និង 30 នាទីរសៀលថ្ងៃទី ខែវិច្ឆិកា ឆ្នាំ 2019 ស្ថិតនៅលើកំណាត់ផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា សពយុវជន ទី១ឈ្មោះ សាន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើត ភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី២ឈ្មោះ យូន ស៊ីផៃ ភេទប្រុស អាយុ១៨ឆ្នាំ មានមានស្រុកកំណើត ភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកម្នាក់ទៀតជាអ្នកឌុបមិនស្គាល់អត្តសញ្ញាណទេ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

លោកស៊ីន សុវណ្ណ នាយផ្នែកនគរបាលចរាចរណ៍ខណ្ឌសែនសុខបានអោយដឹងថា នៅមុនពេលកើតហេតុ យុវជនទាំងបីនាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW.2052 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូ ក៏បានគេចពីរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3B1726 ពណ៌ខៀវ ដឹកឥដ្ឋដែលឈប់ចតលើផ្លូវមិនផុត ក៏ទាក់ដៃចង្កូតបណ្តាលអោយដួលម៉ូតូ ហើយក៏មានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដឹកឥដ្ឋដូចគ្នា បើកមកពីក្រោយកិនស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់តែម្តង។

លោកនាយផ្នែកដដែលបានបន្តទៀតថា ក្រោយកើតហេតុរថយន្តដែលបើកកិនយុវជនទាំងបីនាក់បណ្តាលអោយស្លាប់ និងរបួសនោះបានបើករត់បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងនិងធ្វើកំណត់ហេតុ ប្រគល់សពយុវជនទាំងពីរនាក់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ។
ចំណែកម៉ូតូ និងរថយន្តពាក់ព័ន្ធបណ្ដាលឱ្យមានព្រោះថ្នាក់ដល់អ្នកដំណើរនោះ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមក្រោយនិងតាមនីតិវិធី ៕ ចាន់លីហ្សា


ចែករំលែក៖