ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​នៅខេត្តព្រះសីហនុ​បណ្តាលឲ្យស្លាប់ និងរបួស​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ និងម៉ូតូនៅ​ផ្លូវជាតិលេខ៤ខាង​លិច​ផ្លូវ​ចូល​ក្បាល​ឆាយ​ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ២០១៩ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO-0623 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) ចូល​មកក្រុងព្រះសីហនុ ដល់ចំណុចខាងលើ រថយន្តនេះបានវ៉ាជែងរថយន្តផ្សេងទៀតទៅខាងឆ្វេងដៃ រួចជ្រុលទៅបុកម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ ឃ្ទាតធ្លាក់ចេញពីផ្លូវ អ្នកបើកបរ និងអ្នករួមដំណើរនៅលើម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណ (ភេទប្រុស) មានទិសដៅ ផ្ទុយគ្នា បណ្តាលឲ្យភាគីខាងម៉ូតូម្នាក់ស្លាប់នៅ និងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកវត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖