ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមានថា ទោះជាក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបាន មិនត្រូវឲ្យបាត់បង់ ហើយត្រូវបង្រ្កាបឲ្យខាងតែបាន ចំពោះអ្នកដែលចង់បំផ្លាញសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទវគ្គហ្វឹកហ្វឺនជំនាញទ័ពពិសេស នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១។

កម្មវិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ មានពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆត្រយោង ជំនាន់ទី២៧ និងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ្លាមសមុទ្រជំនាន់ទី៧ ជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបជួយសង្រ្គោះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ គឺជាការកំណែទម្រង់ល្អបំផុតនៅក្នុងកងទ័ពរបស់យើង អោយមានភាពរឹងមាំ នៅក្នុងវិស័យការពារជាតិ ក៏ដូចជាសមាហរណកម្មក្នុងតំបន់ ក៏ដូចជាពិភពលោក។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ បានសង្កត់ធ្ងន់ទៅលើការថែរក្សាសន្តិភាពដែលពិបាកនិងរក ហើយការបាត់បង់សុខសន្តិភាព គឺជាការបំផ្លាញចោលទាំងអស់នូវហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ បែកបាក់គ្រួសារ គ្មានសិទ្ធសេរីភាព គ្មានលិទ្ធិប្រជាធិបតេយ្យ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារមិនឲ្យរបបនេះវិលត្រឡប់មកសាជាថ្មីវិញ ហើយបានដឹកនាំកសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ យើងទាំងអស់ត្រូវតែចងចាំពីការលះបង់ដ៏ធំធេង របស់សម្តេច។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវបទបញ្ជា៖

*ទី១៖ ត្រៀមអនុវត្តច្បាប់
*ទី២៖ ការពារឱ្យបាន សន្តិសុខសណ្តាប់ធ្នាប់សង្គម និងបង្ករលក្ខណៈឱ្យប្រជាជន សប្បាយរីករាយ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យកំណើតកងយោធពលខេមរភូមិន្ទ
*ទី៣៖ ហូបអំបុក ស្នេហា ការពារជាតិ សាសនា ព្រះមហាក្សត្រ
*ទី៤៖ ទោះជាក្នុងតម្លៃណាក៏ដោយ អ្នកដែលចង់បំផ្លាញសន្តិភាព ត្រូវតែការពារឲ្យបាន មិនត្រូវឲ្យបាត់បង់ ហើយត្រូវបង្រ្កាបឲ្យខាងតែបាន៕


ចែករំលែក៖