ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះដុំជំនួសភ្លើងកុំទ្យូទ័រនៅ អគាររបស់ធនាគារ J Trust royal bank បង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្

ចែករំលែក៖

ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីឆេះដុំជំនួសភ្លើងកុំទ្យុទ័រ ក្នុងបន្ទប់ជាន់ផ្ទាល់ដី អគាររបស់ធនាគារ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ រួមទាំងប្រជាពលរដ្ឋ ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់។

ហេតុការណ៍កាលពីម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចធនាគារ J Trust royal bank នៅតាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅក្នុងធនាគារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសន្តិសុខពួកគាត់ កំពុងតែយាម នៅក្នុងធនាគារ ពួកគាត់ក៏បានឮសំឡេងកណ្ដឹងប្រកាសអាសន្ន។ ភ្លាមៗនោះ ពួកគាត់បាននាំគ្នាដើរពិនិត្យមើល ក្នុងបរិវេណអគារធនាគារ ឃើញមានផ្សែងហុយខ្មួលខ្មាញ់ ចេញមកពីខាងក្នុងបន្ទប់ ដាក់សម្ភារ:ដែលនៅជាន់ផ្ទាល់ដី។ បន្ទាប់មកក៏ប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍។

ភ្លាមៗនោះ កម្លាំងសន្តិសុខដែលយាមក នៅធនាគារបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់៤ទៅ៥បំពង់ ក៏រលត់ទៅវិញជាស្ថាពរ។

ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុចំនួន២គ្រឿង តែមិនបានបាញ់ទឹកពន្លត់នោះទេ។

នៅក្នុងហេតុការណ៍មិនបានបង្កឲ្យឆេះរៀលដាលដល់ផ្ទះប្រជាពលរដ្ឋទេ គឺគ្រាន់តែឆេះដុំជំនួយភ្លើងកុំទ្យុទ័រចំនួន១គ្រឿង ដែលនៅក្នុងបន្ទប់ទុកសម្ភារ:តែប៉ុណ្ណោះ សមត្ថកិច្ច បានសន្និដ្ឋានថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ជ្រោយពេជ្រ


ចែករំលែក៖