ព័ត៌មានទាន់ហេតុការណ៍៖

នី មុល្លីកា នាំកូន និងស្វាមីមកលេងស្រុកខ្មែរមានទាំងគម្រោងថតកុនផង

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង នី មុល្លីកា ដែលបានរៀបការរូចចេញទៅរួមរស់ជាមួយស្វាមីនៅសហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំ ។ ថ្មីៗនេះនាងវិលចូលស្រុកដោយដឹកដៃកូនៗ និងស្វាមីមកលេងញាតិសណ្តានរួមទាំងមានគម្រោងថតភាពយន្តផងដែរ ។

គេបាំបានថា នី មុល្លីកា បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ។ នាងទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះZachary កាលពីអំឡុងខែឧសភាឆ្នាំ២០១៦ និងកូនស្រីម្នាក់ឈ្មោះណាតាលី(Natalie)ក្នុងអំឡុងឆ្នាំ២០១៧ ។ ថ្វីដ្បិតមានស្វាមី និង កូនដល់ទៅពីរក៏ពិតមែន នី មុល្លីកា នៅតែមានសម្រស់ និង រូបរាងស្រស់ស្អាតមិនប្រែប្រួលនោះទេ ដោយសារហេតុនេះហើយទើបនាងនៅតែមានឱកាសក្នុងការថតរឿងថ្មីសម្រាប់អ្នកគាំទ្រ គេមិនទាន់ដឹងថាការមកលេងស្រុកខ្មែរលើកនេះរបស់ នី មុល្លីកា មានរយៈពេលវែងឬខ្លី និង មានគម្រោងថតប៉ុន្មានរឿងនោះឡើយ ។ ប៉ុន្តែតាមការបង្ហើបរបស់សិល្បករម្នាក់ដែលស្និទនឹងផលិតករជើងចាស់បានលើកឡើងថា អតីត​តួឯក​រឿង «កុមារីវ័យ​ ​២៥ ឆ្នាំ»​ ​រូប​នេះ​ គ្រោង​នឹង​មក​ថត​រឿង​ថ្មី​អំឡុង​នាង​មកលេងពេល​នេះ​ ​ហើយក៏ជាភាពយន្តដែលផលិតដោយ​អ្នកស្រី​ ​ពាន់​ ​ភួង​បុ​ប្ផាផងដែរ​ ​ ។ ​

​ប្រភពបង្ហើបថា ជាភាពយន្តខ្នាតធំឬ ជាភាពយន្តរឿង កុមារីអាយុ២៥ឆ្នាំ វគ្គទី៣ និងត្រូវសម្រុកថតឈុតឆាករបស់នាងឲ្យបានកាន់តែលឿនដើម្បីទុកឱកាសឲ្យនាងសម្រាកលម្អែកាយជាមួយស្វាមី និងសាច់ញាតិនៅស្រុកខ្មែរ ។ ប្រភពបន្តថា តម្លៃខ្លួនក៏ខ្ពស់មិនធម្មតា ខណៈខាងផលិតករ និងអ្នកវិនិយោគក៏ពេញចិត្តនឹងសមត្ថភាពសម្តែងដែលគេរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនពេលចាក់បញ្ចាំងនោះ ។ នេះចាត់ទុកជាការបើកទំព័រសិល្បៈជាថ្មីក្រោយនាងផ្អាកសម្តែងអស់ជិត១០ ឆ្នាំ ខណៈកន្លងមកនី មុល្លីកាមិនមានគម្រោងវិលចូលសិល្បៈវិញដូចតារាសម្តែង សារ៉ាយ សក្ខណា និងវ៉េត រតនា នោះទេព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែង ហើយស្វាមីនាងក៏មិនចង់ឲ្យភរិយាលំបាកច្រើននោះទេបើទោះបីជាមានការទទូចច្រើនពីអ្នកគាំទ្រ និងអ្នកផលិតខ្សែភាពយន្តមួយចំនួនក្តី ។

គួរបញ្ជាក់ដែរថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រឡងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុល្លីកាទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន ។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធ និងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ ៕ វឌ្ឍនា


ចែករំលែក៖