ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើល្មើសច្បាប់ របស់បុគ្គលឈ្មោះ ហេង ហៅហេង កញ្ចាញគោក ត្រូវរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ឆ្មក់បង្ក្រាបបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្នែករដ្ឋបាលព្រៃឈើ ស្រុកសផមប៉ាង បានប្រើវិធានការក្តៅ បង្ក្រាបរថយន្តដឹកឈើ របស់មេឈ្មួញជើងខ្លាំងម្នាក់ ប្រចាំស្រុកសៀមប៉ាងដ៏ល្បីឈ្មោះម្នាក់នេះ ហើយដែលតែងតែលួចឆ្មក់គ្រប់រូបភាព លបលួចដឹកជញ្ចូនឈើល្មើសច្បាប់ ចេញពីរទីរួមស្រុកសៀមប៉ាង ទោះដឹងថាមានការទប់ស្កាត់បង្ក្រាប យ៉ាងក្តៅគគុកពីរក្រុមការងារថ្នាក់ជាតិក៏ដោយ ក៏បុគ្គលរូបនេះនៅតែគឃ្លើនលួចឆ្មក់ដឹកឈើខុសច្បាប់ដដែល រួចយកមកចែកចាយនៅទីរួមខេត្តខ្លះ និងបន្តយកទៅចែកចាយឲ្យមេឈ្មួញល្បីឈ្មោះក្នុងទឹកដីខេត្តក្រចេះខ្លះយ៉ាងរលូន ។

ដូចហេតុការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីថ្ងៃ នៅចំណុចស្ពានអូរអញ្ចាញ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានលួចបង្ហើបឱ្យដឹងថា ការប្រើវិធានការក្តៅចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនេះ គឺធ្វើឡើងដោយក្រុមមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បានអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

ហើយក្រោយការអនុវត្តបញ្ជារបស់លោកអន សុជាតិ ហើយទើបក្រុមមន្ត្រីរដ្ឋព្រៃឈើស្រុក បានចាត់វិធានការយ៉ាងតឹងរឹង ទើបឈានដល់ការចាប់ឃាត់រថយន្តដឹកឈើខាងលើ ល្មើសច្បាប់១គ្រឿងនេះ ម៉ាកកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-3231បានដឹកជញ្ជូនឈើប្រណិតធ្នង់ ពេញចេញពីភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ។

លោកបញ្ជាក់ថា ឈើប្រណិតនៅក្នុងរថយន្តនោះ មានចំនួន ២២៩ដុំ ស្មើនិង ០,៩៨៨ម៉ែត្រគូបត្រីគុណ ហើយរថយន្តដឹកឈើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជារថយន្តកម្មសិទ្ធរបស់ឈ្មោះហេង រស់នៅភូមិកញ្ចាញគោក ឃុំស្រែសំប៊ូរ ហើយបច្ចុប្បន្នរថយន្តដឹកឈើប្រណិត ប្រភេទកូនក្រឡឹងខ្លុំចំនួន២២៩ដុំនេះ ត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ៕ មាស សុផាត


ចែករំលែក៖