ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទបានប្រទះឃើញសាកសព​មិនស្គាល់អត្តសញ្ញាណ និងមានស្ថានភាពរលួយ​ខ្លះទៅហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រជានេសាទបានប្រទះឃើញសាកសពមនុស្សស្លៀកពាក់ខ្មៅ អណ្តែតលើផ្ទៃទឹកសមុទ្រ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយទទួលដំណឹងថា មានសាកសពមនុស្សអណ្តែតទឹកនៅខាងមុខកោះរ៉ុង នាព្រឹកថ្ងៃទី៥វិច្ឆិកា២០១៩នេះ លោកវរសេនីយ៍ឯកឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ បានបញ្ជាកម្លាំង និងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសពនេះ ក្នុងនោះក្រោយប្រទះឃើញ កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំអូសយកសាកសពនេះនាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យ ។

បើតាមលោកវរសេនីយ៍ឯក ឌឹម សំបូរ ថ្លែងថា សាកសពនេះមានស្ថានភាពរលួយខ្លះទៅហើយ មិនទាន់អាចសន្និដ្ឋានបានពីអត្តសញ្ញាណ ប្រុសឬស្រី និងជាជនបរទេស ឬជាជនជាតិខ្មែរនៅឡើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖