ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅកោះដាច់ មូលដ្ឋានបញ្ជាឲ្យរុញចេញ

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរស ម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ ហើយរសាត់ចូលខាងត្រូវបានអាជ្ញាធរ សង្កាត់បញ្ជាបានរុញចេញ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី០៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៩ នៅចំណុច ដងទន្លេមមេគង្គ ត្រង់កំពង់ដរ កោះដាច់  ខ្ទរ ក្នុងភូមិ ចុងកោះ សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថាសពបុរសនោះ ស្លៀកខោ ប៉ារ៉ាជើងខ្លី ពាកអាវយឺតពណ៌ខ្មៅ ពុំស្គាល់អត្តញ្ញាណឡើយ ហើយក៏ពុំទាន់ឃើញសមត្ថកិច្ចចុះទៅស្រង់យកទៅពិនិត្យ ដែរ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង ថា សពបុរសនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹក នៅតាមដងទន្លេមេគង្គ តាំងពីវេលាម៉ោង៧ព្រឹក  ហើយ សពចេះតែរសាត់តាមខ្យល់និងខ្សែទឹកហូរ រហូតដល់ថ្ងៃត្រង់បានរសាត់ចូលខាងត្រង់កំពង់ដ បានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ប្រភពពត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីមានការភ្ញាក់គេឃើញ លោក ចៅសង្កាត់កោះដាច់ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបានបញ្ជាឲ្យប្រជាការពារច្រាញសពចេញបន្តទៀតដោយមិនបាននាំគ្នា ស្រង់ យកមកឲ្យសមត្ថកិច្ច ជំនាញចុះមកពិនិត្យឡើយ ទោះបីជាយ៉ាងណាពុំមាននណាម្នាក់ស្តាប់បញ្ជានោះទេ ។

គេពុំដឹងថា សពបុរសរូបនោះស្លាប់ដោយសារអ្វីនោះទេ រហូតមកដល់ម៉ោង១និង៣០នាទីរសៀល គេពុំទាន់ឃើញ សមត្ថកិច្ច ចុះមកស្រង់ឡើង ដើម្បីត្រួតពិនិត្យឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖