ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបុគ្គលិកក្រុមហ៊ុនរ៉ែមាសកាណាដា​រងការវាយប្រហារនៅ​Burkina Faso

ចែករំលែក៖

មានអ្នកស្លាប់ និងរបួស ជិត​១០០នាក់ដោយសារតែការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង ទៅលើរថយន្តដឹក កម្មការ​និង ថ្នាក់ដឹកនាំក្រុមហ៊ុនខួងរ៉ែមាស​របស់កាណាដា  នៅក្នុងប្រទេស Burkina Faso ​។ ការវាយប្រហារ បើទោះបី មានក្បួនរថយន្តសន្តិសុខក្នុងតំបន់អមការពារក្តី​។

សារព័ត៌មាន  RT ​បានផ្សាយថា ការវាយប្រហារខាងលើ​បណ្តាលឲ្យស្លាប់​៣៧នាក់ និង ជាង​៦០នាក់រងរបួសធ្ងន់ ។ ការវាយប្រហារបង្កឡើងដោយក្រុមខ្មាន់កាំភ្លើងមកពី តំបន់ភាគខាងកើតប្រទេស  Burkina Faso ។ នៅពេលនេះមិនទាន់អាចកំណត់​ថាតើ ក្រុមវាយប្រហារជាក្រុមណានៅឡើយទេ​ ហើយការវាយប្រហារនៅចម្ងាយពីអណ្តូងរ៉ែមាស ប្រមាណ​៤០ គីឡូម៉ែត្រ

ក្រុមហ៊ុនខួងរ៉ែមាស  SEMAFO ​បានប្រកាសថា​«បច្ចុប្បន្នតំបន់​ជុំវិញ អណ្តូងរ៉ែមាស  Bongou ​​ត្រូវបានការពារ និងរក្សាជាសម្ងាត់ ហើយសកម្មភាពខួងយករ៉ែនៅតែដំណើរការធម្មតាដដែល​។ យើងកំពុងតែធ្វើការ​ ជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់​ដើម្បីធានាសន្តិសុខដល់ បុគ្គលិក និង អ្នកគ្រប់គ្រង នៅទីនោះចៀសផុតពីការវាយប្រហារ​»។

កាលពីខែសីហា ឆ្នាំ​២០១៨ ក្បួនរថយន្តរបស់ក្រុមហ៊ុន​ SEMAFO ​ក៏រងការវាយប្រហារ​នៅក្នុងតំបន់ខាងលើនោះឡើយ​។ ក្រុមហ៊ុននេះមានទីតាំងនៅក្នុងប្រទេសកាណាដា ដោយមានសកម្មភាព រុករក និងខួងយករ៉ែមាស​នៅតំបន់អាហ្វ្រិកខាងលេច​។

ប្រទេស​ Burkina Faso ស្ថិតនៅអាហ្វ្រិកខាងលិច ជាប្រទេសក្រីក្រ ហើយធ្លាក់ចូលក្នុងអំពើហិង្សា រយៈពេល​៤ឆ្នាំកន្លងមក ​បង្កឡើងដោយក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាលកៃដា និង IS ​៕


ចែករំលែក៖