ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯងបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង បោកត្រូវក្បាលធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសម្តេចសង្ឃទេពវង្ស ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ស្ថិតនៅ ភូមិ១ ឃ៉ំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊យ អ៊ួន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កម្មករ រស់នៅក្រុម១៩ ភូមិ១ ឃ៉ំទំនប់រលក ។

ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖