ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ តោះ! ថ្ងៃនេះនាំគ្នាហូបអំបុក ការពារព្រះមហាក្សត្រ កម្ចាត់ពួកក្បត់ជាតិ !

ចែករំលែក៖

ថ្ងៃនេះ ថ្ងៃ ៩ វិច្ឆិកា នាយជាលគិតថា យើងទាំងអស់គ្នានាំគ្នាពិសាអំបុកដូនតាឲ្យឆ្ងាញ់ទាំងអស់គ្នា ដែលពេលនេះនាយជាលនិយាយឲ្យចំបន្លំមែន គឺនាំគ្នាហូបអំបុក« ការពារព្រះមហាក្សត្រ កម្ចាត់ពួកក្បត់ជាតិ »» ប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងផ្តួលរបបរាជានិយម ការពារដោយរដ្ឋធម្មនុញ្ញ។

យើងទាំងអស់គ្នាកុំចាប់អារម្មណ៍នឹងការធ្វើប្រជាភិថុតិ របស់ក្រុមឧទ្ទាម ដែលសន្យាថា ថ្ងៃ៩វិច្ឆិកា ២០១៩ នេះមេក្បត់ជាតិ សម រង្ស៊ី នឹងចូលមកកម្ពុជាស្តារប្រជាធិបតេយ្យស្អីគេនោះឲ្យសោះ ។ ការពិតទៅអ្នកណាក៏ដឹងដែរ ថាកម្ពុជាមានសុខសន្តិភាព និងកាន់លទ្ធិប្រជាធិបតេយ្យពេញលេញរួចទៅហើយ តើចាំបាច់អី មេក្បត់ម្នាក់នេះនាំយកលទ្ធិប្រជាធិបតេយ្យធ្វើឲ្យវឹកវរ និងអស្ថិរភាពមកក្នុងប្រទេសកម្ពុជាម្តងទៀត?

ប៉ុន្មានថ្ងៃមកនេះ ការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំង ក្រុមក្បត់ជាតិ ទទួលការបរាជ័យជាបន្តបន្ទាប់ ទាំងនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡាស៊ី និងថៃ ដែលគេយកប្រទេសទាំងនោះ ជាឈ្នាន់សម្រាប់ឈានទៅធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងផ្ទួលរបបរាជានិយម ។ ជាងនេះទៅទៀតការសន្យាមកកាន់ប្រទេសកម្ពុជា នាថ្ងៃ៩វិច្ឆិកា នេះ កាន់តែមានភាពអាម៉ាស់ខ្លាំងទៅទៀត ព្រោះលោកប្រធានស្អីគេនោះគ្រាន់តែទិញសំបុត្រយន្តហោះរហូតដល់ទៅពីរសន្លឹកឯណោះ ក៏គេមិនឲ្យជិះយន្តហោះបានដែរ អន់អីអន់យ៉ាងនេះ ?

នាយជាល មិនមែនជាអ្នកវិភាគនយោបាយស្អីទេ ប៉ុន្តែឲ្យយើងទាំងអស់គ្នាពិចារណា ការធ្វើប្រជាភិថុតិ របស់មេក្បត់ជាតិម្នាក់នេះ បើក្លាហានហ៊ានចូលប្រទេសកម្ពុជាមែន មិនបាច់កៀរគរប្រជាពលរដ្ឋ និងពលករឲ្យចូលរួមធ្វើស្ពានឈាមឲ្យលោកប្រធានដើរនោះទេ។ លោកអាចមកជាមួយបក្ខពួក៣-៤នាក់ដែលស្មោះត្រង់ជាមួយលោកនោះបានតើ ម៉េចមិនជិះយន្តហោះត្រង់មកកម្ពុជាតែម្តងទៅ ? ឬមួយចង់យកប្រជាពលរដ្ឋស្លូតត្រង់ធ្វើជាស្ពានឈាមសម្រាប់លោកដើរទៅដណ្តើមអំណាចពីគេ ? ការពិតទៅនេះគ្រាន់តែជាការធ្វើប្រជាភិថុតិ បោកប្រាស់មតិជាតិ អន្តរជាតិ ដែលពួកគាត់ធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ។ ៩ វិច្ឆិកាឯណា សម រង្ស៊ី ចូលស្រុកបាន ?

តោះ!កុំខ្ចល់៩វិច្ឆិកា នាំគ្នាហូបអំបុក ការពារព្រះមហាក្សត្រ កម្ចាត់ក្រុមក្បត់ជាតិ ៕ នាយជាល


ចែករំលែក៖