ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរ! ប៉ូលិសស្រី ឈីលី រងការគប់គ្រាប់បែកសាំងឆេះខ្លោចពេញខ្លួនពេលបំពេញការងារ

ចែករំលែក៖

បាតុកម្មនៅក្នុងប្រទេសឈីលីបានអូសបន្លាយជាច្រើនថ្ងៃកន្លងមក​ ហើយប្រែក្លាយទៅជាអំពើហិង្សា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។​

នៅពេលនេះ​ ប៉ូលិស្រី​២នាក់ រងការគប់គ្រាប់បែកសាំងពីបាតុករជ្រុលនិយម ធ្វើឲ្យនាង ត្រូវឆេះខ្លោចពេញខ្លួន បញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យ​។ រូបភាពដែលក្រុមអ្នកយកព័ត៌មានរ៉យទ័រ ថតបានបង្ហាញឲ្យឃើញថា ប៉ូលិសស្រីម្នាក់ត្រូវគ្រាប់បែកសាំង​ពីក្រុមបាតុករ បណ្តាលឲ្យឆាប់ឆេះ​ឯកសណ្ឋាន រងរបួសជាទម្ងន់។ ហេតុការណ៍កើតឡើង ក្នុងពេលដែលកម្លាំង ប៉ូលិសប្រឆាំងបាតុកម្ម ប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើហ្វូងបាតុករ​។

ប៉ូលិសស្រីពីរនាក់ត្រូវគ្រាប់បែកសាំង បណ្តាលឲ្យឆាប់ឆេះ​ តែត្រូវបានមិត្តរួមក្រុម ជួយទាន់ពេលវេលា ។ ប៉ូលិសស្រីពីរនាក់ដែលរងរបួស ដោយគ្រាប់បែកសាំង មានឈ្មោះ​ Maria Jose Hernandez Torres ​អាយុ​២៥ឆ្នាំ និង​នាង​ Abigail Catalina Aburto Cardenas អាយុ​២០ឆ្នាំ​ ជាសមាជិកកម្លាំងពិសេស​ Santiago ។ ប៉ូលិសស្រីទាំងពីររូប រងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីពេទ្យ ។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឈីលី​លោក​ Gonzalo Blumel ​ បានទៅសួសុខទុក្ខប៉ូលិសស្រីទាំងពីររូប​ ហើយលោកក៏បានថ្កោលទោស ការវាយប្រហារខាងលើ ពីសំណាក់ក្រុមបាតុករ ទៅលើកម្លាំងប៉ូលិសដែលកំពុងតែបំពេញភារកិច្ច​។

បាតុកម្មនៅក្នុងប្រទេសឈីលី នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបីមានបាតុករជាច្រើន នាក់ត្រូវបានចាប់ខ្លួនក្តី ។ រដ្ឋាភិបាលក៏បានបន្ទន់ឥរិយាបទប៉ុន្តែក្រុមបាតុកម្មនៅតែ បន្តដង្ហែក្បួនប្រឆាំង រដ្ឋាភិបាល ដដែល ​៕


ចែករំលែក៖