ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០ និងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ដោយបេក្ខភាពមកពីគណបក្ស ប្រជាធិបតេយ្យគឺជាបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមហើយធ្លាប់មានបទពិសោធន៍ក្នុងនយោបាយដឹកនាំអាមេរិកទៀតផង។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយអាមរិកបានផ្សាយថា អតីតអភិបាលក្រុង ញូវយ៉ក លោក Michael Bloomberg បានត្រៀមលក្ខណឈរឈ្មោះប្រជែង បេក្ខភាព ប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ ដើម្បីបោះឆ្នោត នៅឆ្នាំ២០២០ តទល់ជាមួយលោកត្រាំ ។
សារព័ត៌មាន The New York Times បានផ្សាយថា នៅក្នុងសប្តាហ៍នេះ អតីត អភិបាលក្រុង អាយុ៧៧ឆ្នាំបានសម្រេច ដាក់ឯកសារចូលរួមប្រជែអតំណែងប្រធានាធិបតី។ប្រភពព័ត៌មានបានឲ្យដឹងថា មហាសេដ្ឋី Bloomberg បានបញ្ជូនសមាជិករបស់ខ្លួន ទៅកាន់រដ្ឋ Alabama ដើម្បីសុំហត្ថលេខា ពីអ្នកគាំទ្រ ដើម្បីចូលរួម ប្រជែងតំណែង ប្រធានាធិបតី។
កាលពីខែ មីនា កន្លងមកលោក Bloomberg ធ្លាប់បានប្រកាសថា លោកនឹងមិនឈរឈ្មោះបោះឆ្នោតនោះលើយ។ ប៉ុន្តែ ជំនួយការផ្ទាល់របស់ខ្លួនបានលើកឡើងពីគោលបំណងប្រជែងចូលកាន់តំណែងប្រធានាធិបតីនៅសេតវិមាន នៅតែមានដដែល។ លោក Howard Wolfson ទីប្រឹក្សារបស់លោក Bloomberg បានលើកឡើងថា ជាមួយនឹងស្នាដៃកាលពីអតីតកាល លោក អាចយកឈ្នះប្រធានាធិបតី ដូណាលត្រាំ ក្នុងការបោះឆ្នោត ឆ្នាំ២០២០។
បច្ចុប្បន្ន បេក្ខភាពលេចថ្លោជាងគេគឺ អតីតអនុប្រធានាធិបតី ជូ បៃឌិត ដោយលោកទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ នៅក្នុងការស្ទងមតិនាពេលកន្លងមក ។ ប៉ុន្តែ ការបង្ហាញខ្លួនរបស់លោក Bloomberg អាចបង្កការរាំងស្ទះមួយចំនួន ដល់តំណែងជាបេក្ខភាពតែមួយគត់តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជេងតំណែង ប្រធានាធិបតីជាមួយលោក ត្រាំ ៕