កូរ៉េខាងត្បូង តែងតែជួយដល់ពលរដ្ឋកូរ៉េខាងជើងជានិច្ច បើទោះបីប្រទេសទាំងពីរមានវិវាទនយោបាយមួយចំនួនក្តី ។ ចំណុចទាំងនោះហើយបានជា ក្រុមអ្នកជំនាញលើកឡើងថា ប្រសិនបើ ជប៉ុន និងកូរ៉េខាងជើង ផ្ទុះសង្គ្រាម តើកូរ៉េខាងត្បូង នឹងគាំទ្រភាគីណា ? ជប៉ុន ឬកូរ៉េខាងជើង ?
កូរ៉េទាំងពីរ ត្រូវបាន ជប៉ុនវាយប្រហារ គ្រប់គ្រង នៅពាក់កណ្តាលសត្តវត្សរ៍ ទី២០ ។ ក្រោយបញ្ចប់សង្គ្រាម លោកលើកទីពីរ និងចាប់ផ្តើមសង្គ្រាមត្រជាក់ ឧបទ្វីបកូរ៉េទើប ត្រូវកាត់ផ្តាច់ជាពីរ ខាងជើងនិងខាងត្បូង ។
សារព័ត៌មាន RT បានផ្សាយថា ប្រសិនបើមានសង្គ្រាមកើតឡើង រវាងកូរ៉េខាងជើង និងជប៉ុន កូរ៉េខាងត្បូងប្រាកដជាគាំទ្រ កូរ៉េខាងជើងជាក់ជាមិនខាន ដោយជប៉ុនគឺជាសត្រូវ រួម តាំងពីសម័យមិនទាន់កាត់ផ្តាច់ទៅជាពីរមកម៉្លេះ។
នៅក្នុងការស្ទង់មតិនាពេលកន្លងមក ថ្មីៗ បង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងត្បូងដល់ទៅ ៤៥,៥ភាគរយ គាំទ្រកូរ៉េខាងជើង និង ១៥,១ភាគរយប៉ុណ្ណោះគាំទ្រជប៉ុន ។
បើទោះបីកូរ៉េ បងប្អូនទាំងពីរនៅមានសង្គ្រាមនិងគ្នាមិនទាន់បញ្ចប់ តាំងពីឆ្នាំ១៩៥០ ដោយចុះកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣ ។ នៅពេលនេះកូរ៉េខាងជើង ក៏ដូចជាខាងត្បូង ខិតខំស្វែងរកសន្ធិសញ្ញាសន្តិភាពពេញលេញជំនួស បទឈប់បាញ់តែមិនទាន់បានសម្រេច ។ នៅពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរឡើងជាងមុនក្រោយពេលមានជំនួបពិភាក្សាគ្នាជាច្រើនលើកកន្លងមក ពិសេសគឺក្រោយមេដឹកនាំកូរ៉េខាងត្បូង ម៉ូនជេអ៊ីន បំពេញទស្សនកិច្ច ទៅកាន់ កូរ៉េខាងជើង ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងនាម ជាប្រទេសបងប្អូន កូរ៉េខាងត្បូង និងមិន បោះបង់ឱបដៃឈរមើលកូរ៉េខាងជើង រងការវាយប្រហារពីប្រទេសផ្សេងនោះឡើយពិសេសគឺប្រទេសជប៉ុន។ ក្នុងពេលជាមួយគ្នានេះដែរ ជប៉ុននិងកូរ៉េខាងត្បូងកំពុងតែមានបញ្ហាមួយចំនួន ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ក៏ដូចជាបញ្ហា បន្សល់តាំងពីសង្គ្រាម ឈ្លានពានរបស់ជប៉ុន។ ចំណុចទាំងនោះហើយ អាចធ្វើឲ្យកូរ៉េខាងត្បូង ចាំបាច់ត្រូវតែគាំទ្រកូរ៉េខាងជើង ប្រឆាំងជប៉ុន ៕