ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះកុដិនៅវត្តពិទ្ធពិសីដំរីឆ្លង​នៅស្រុកជីក្រែងបំផ្លាញសម្ភារទាំងស្រុង

ចែករំលែក៖

ខេត្តសៀមរាប៖ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ កុដិមួយកន្លែងត្រូវបាន អគ្គិភ័យ ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញសម្ភារ:ទាំងស្រុង ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ស្ថិតនៅវត្តទិព្វពិសី ភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ បណ្ដាលឲ្យខូចខាត កុដិទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ ។ ទូរសព្ទចំនួន២គ្រឿង ។ ស្បង់ជីវរ មួយចំនួន ។ ម៉ាស៊ីនភ្លើងចំនួន១។ បាស់ចំនួន១ ។ លុយខ្មែរចំនួន១លានរៀល។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ៕ ប៊ុនរិទ្ធី


ចែករំលែក៖