ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៨២ ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ។

លោក ញាណ នន មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា បុរសខាងលើ រកសាច់ញាតិមិនទាន់ឃើញទេ ហើយបច្ចុប្បន្នកំពុងដំកល់ទុកនៅវត្តទឹកថ្លាដើម្បីប្រកាសរកក្រុមគ្រួសារ ។ លោកបន្តទៀតថា បើ ពីរ,បីថ្ងៃនេះនៅតែរកសាច់ញាតិ និងក្រុមគ្រួសារមិនឃើញទេ លោកនឹងសុំគោលការណ៌ថ្នាក់លើដើម្បីបូជាសពនោះហើយ ។

លោកមេប៉ុស្តិ៍រូបនេះ បានបន្តទៀតថា យោងតាមការសន្និដ្ឋានរបស់លោកវជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដបូង រាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយមានជំងឺគាំងបេះដូង ៕ ចន្ទ លីហ្សា


ចែករំលែក៖