ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល​គ្មានអ្នកដឹង​ សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បន្ទាប់ពីដឹកប្រពន្ធឡើងរថយន្តទៅស្រុករួចត្រឡប់មកវិញដេកនៅក្នុងបន្ទប់ជួល ស្រាប់តែព្រឹកឡើងប្រទះឃើញដេកស្លាប់ សង្ស័យគាំងប៉ះដូងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ស៊ុន រស់ អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានទីលំនៅភូមិស្វាយទៀប ឃុំចម្ការលើ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

តាមប្រពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កាលពីល្ងាចបានជូនប្រពន្ធ ឡើងជិះរថយន្តទៅស្រុក តែជនរងគ្រោះមិនបាន ទៅជាមួយទេ ដោយសារជាប់ធ្វើការ ។

ប្រភពដដែលបានបន្តទៀតថា លុះពេលយប់ជនរងគ្រោះ បានចេញពីធ្វើការ មកដល់បន្ទប់ក៏ចូលសម្រាកធម្មតាដូចសព្វដង រហូតដល់ព្រឹកថ្ងៃកើតហេតុ ដោយសាមិនឃើញជនរងគ្រោះ ចេញពីបន្ទប់ ទើបអ្នកជិតខាងនាំគ្នា ទៅដាស់មិនឃើញឆ្លើយតប ក៏នាំគ្នាធាក់ទ្វារចូល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក៏រាយការណ៍ជូនអជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យ រួចប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖