ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត សម រង្សុី បំផ្លាញជីវិតនយោបាយខ្លួនឯង ខណៈបំផ្លើស ភូតកុហកអ្នកគាំទ្រឥតល្ហែរ ឈានដល់បរាជ័យអស់ជំនឿពីប្រជាពលរដ្ឋទាំងក្នុង-ក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ទណ្ឌិត សម រង្សុី មេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់ និងបរិវារហែហមត្រូវបានបាត់បង់ ការគាំទ្រទាំងក្នុង និងក្រៅប្រទសយ៉ាងគំហុក ខណៈប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចូលរួមហូបអំបុក មហាកម្លាំងសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដ៏សែនរីករាយ ប្រឆាំងមេឧទ្ទាមរូបនេះ។

មុននេះបន្តិចមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានលើកឡើងថា៖ ទោះបី ទណ្ឌិត សម រង្ស៉ី ទៅដល់ម៉ាឡេស៊ី បង្ហាញវត្តមានជាមួយមនុស្សតិចតួចក៏ដោយ ក៏មិនអាចស្តារភាពបរាជ័យរបស់ខ្លួនបានឡើយ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស យ៉ាងគំហុក។
ក្នុងនោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញសាព័ត៌មានឱ្យដឹងថា៖ លោក សម រង្ស៉ី និងមេដឹកនាំឧទ្ទាមសំខាន់ៗ មិនអាចស្តារបរាជ័យរបស់ខ្លួន ដែលសន្យាថាមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩បានឡើយ ទោះបីជាទណ្ឌិតមេខ្លោងឧទ្ទាមក្រៅច្បាប់បានទៅដល់ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ ដោយប្រើប្រាស់លិខិតឆ្លងដែនបរទេស និងទិដ្ឋាការទេសចរក៏ដោយ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបី សម រង្ស៉ី និងមេដឹកនាំសំខាន់ៗ បានមកដល់ប្រទេសក្នុងតំបន់តាមលិខិតឆ្លងដែនបរទេស និងទិដ្ឋាការទេសចរណ៍ក៏ដោយ ក៏មិនអាចស្តារបរាជ័យបានដែរ ព្រោះខ្វះអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស»។

លោក សម រង្ស៉ី បានចេញពីបារាំង ហើយទៅដល់ព្រលានយន្តហោះនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅពេលទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី លោកត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួន និងបានដាក់បំរាម ឱ្យគាត់នៅម៉ាឡេស៊ីសម្រាប់តែធ្វើដំណើរទេសចរប៉ុណ្ណោះ និងបានហាមមិនឱ្យធ្វើសកម្មភាពនយោបាយនៅប្រទេសម៉ាឡេស៊ីជាដាច់ខាត។

ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែនាយករដ្ឋមន្ត្រីថៃ មិនអនុញ្ញាតអោយ សម សង្សុី និងបក្ខពួកចូល ឬយកប្រទេសថៃធ្វើការប្រមូលផ្តុំនៃពួកឧទ្ទាមនោះឡើយ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរ និងសម្លាញ់ថៃបានចុះពិនិត្យតាមសណ្ឋាគារ ក្រែងមានក្រុមគាំទ្រទណ្ឌិត សម រង្សុី ផងដែរ។

មន្រ្ដីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា ៖ គិតមកត្រឹមម៉ោង៥និង០០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកានេះ ស្ថានភាពសន្ដិសុខនៅប្រទេសកម្ពុជា ពោលទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ពិសេសនៅតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសស្ថានភាពនៅតំបន់ប៉ោយប៉ែត គឺមានស្ថានភាពល្អដូចធម្មតា ហើយប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ក្នុងការទទួលទានអំបុក។

បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោ

ដែលបានធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ។
លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសថា នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជាឡើយ។

ដោយឡែកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ក៏បានអះអាងដែរថា ម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើ លោក សម រង្ស៉ី ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសណាមួយជាសមាជិកអាស៊ានឡើយ។

សូមរំលឹកថា៖ ទណ្ឌិត សម រង្សុី មកដល់កូឡាំពួ ប្រទេសម៉ាឡេសុីប្រើលិខិតឆ្លងដែនបរទេសក្នុងនាមអ្នកទេសចរណ៍ប៉ុណ្ណោះ រដ្ឋាភិបាលម៉ាឡេសុីមិនអនុញ្ញាតអោយប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីនោះឡើយ៕ សុខ ខេមរា


ចែករំលែក៖