ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលនៃគណ:អភិបាលខេត្ត ស្ទឹងត្រែងអញ្ជើញអកអំបុកខ្មែរ ថែជាតិសាសនា ព្រះមហាក្សត្រ ថ្ងៃ៩ វិច្ឆិកា ២០១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង: លោកអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរង លោកប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារង មន្ត្រីអ្នកមុខអ្នកការ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាការពារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស សរ យ ក និងប្រជាពលរដ្ឋទូទាំងខេត្ត អញ្ជើញក្នុងពេលនេះ ក៏ដូចប្រជាពលរដ្ឋតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ប្រារព្វធ្វើឡើងក្នុងថ្ងៃតែមួយ យ៉ាងគគ្រឹកគគ្រេង មានការសើចសប្បាយក្អាក់ក្អាយ រឹតចំណងសាមគ្គីភាព យ៉ាងពេញទំហឹង គាំទ្រប្រសាសន៍ និងការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីទប់ស្កាត់មិនឲ្យម្សៀទណ្ឌិតសម រង្សី ជនក្បត់ជាតិវិលត្រឡប់ ក្នុងបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នោះបានឡើយ។

មិនឲ្យទណ្ឌិត សម រង្សីបុគ្គលម្នាក់នេះនាំគូកន និងបក្សពួកដែលជាឧទ្ទាមក្រៅច្បាប់នេះ ចូលមកបំផ្លាញ សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យដ៏យូរអង្វែងដែលសម្តេចខំប្រឹងប្រែងទាំងលំបាក តាំងពីបាតដៃទទេ បូជាសាច់ស្រស់ ឈាមស្រស់ ស្រោចស្រង់ប្រទេសមកដល់សព្វថ្ងៃនេះ ទាំងលំបាក ហើយរាជរដ្ឋាភិបាលសព្វថ្ងៃ ដែលផុសចេញពីឆន្ទ:របស់ ប្រជាពលរដ្ឋពិតៗ។

ពិធីនេះប្រារព្វនៅទីលានសាលាខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃសៅ ១៣កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកជា មាលី ចៅសង្កាត់សាមគ្គី ដែលតំណាងឲ្យប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ក្នុងសង្កាត់ដែលលោកគ្រប់គ្រង បានឲ្យអ្នកសារព៍មានយើងដឹងថា: ក្នុងការប្រារព្វពិធីអកអ៊ំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រនេះ ដើម្បីរឹតចំណងសាមគ្គីគ្នា រវាងខ្មែរ នឹងខ្មែរឲ្យចេះស្រលាញ់គ្នា នូវទឹកចិត្តបរិសុទ្ធ ដើម្បីការពារ ជាតិសាសនា ព្រះមហាក្សត្រ នឹងប្រមុខដឹកនាំដែលជា រាជដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីរឆន្ទ:ប្រជាពលរដ្ឋ។

លោកអ៊ុង សុភ័ក្ត្រ នគបាលប៉ុស្តិសង្កាត់សាមគ្គី បានលើកឡើងថា: ក្នុងនាមលោកមេប៉ុស្តិ៍នគបាលសង្កាត់ នឹងមន្ត្រីក្រោមឱវាតរបស់លោក ហើយក៍ជាចំណុះឲ្យអធិការក្រុងស្ទឹងត្រែង រួមនឹងកម្លាំងប្រជាការពារភូមិ ត្រូវតែការពារនូវសុខសន្តិភាព សុវត្ថិភាពក្នុងមូលដ្ឋាន ក្នុងរយ:ពេលបុណ្យទិវាឯករាជជាតិ ៩វិច្ឆិកានេះ ក៍ដូចការពារប្រទេសជាតិទាំងមូល ជាពិសេសការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយមិនឲ្យក្រុមឧទាមក្រៅច្បាប់ ទណ្ឌិតសម រង្សី នឹងបក្សពួគគូរគន មកធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលបានឡើង ៕ មាស សុផាត


ចែករំលែក៖