ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ​​ឆ្នាំ ២០១៩ជាមួយក្រុមកីឡាករប្រណាំងទូក

ចែករំលែក៖

រាជធានីភ្នំពេញ​, ថ្ងៃទី៩  ខែវិច្ឆិកា ឆ្នាំ ២០១៩ – សែលកាត បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងចូលរួមឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល  ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ​​​ឆ្នាំនេះ។ សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទ​នភាពជូនភូមឃុំរបស់ពួកគាត់ នៅក្នុងការប្រណាំងល្បីល្បាញថ្នាក់ពិភពលោកមួយនេះ។

នេះគឺជាឆ្នាំទី៣ជាប់គ្នាហើយដែលសែលកាតបានផ្ដល់ការគាំទ្រទៅដល់ការរៀបចំនៃពិធីបុណ្យអុំទូកទាំងមូល តាមរយៈ ការគាំទ្រក្រុមកីឡាករប្រណាំងទូកជាច្រើន។ កម្មពិធីពិសេសដើម្បីអបអរសាទរបុណ្យអុំទូក  ក៏ដូចជាដើម្បីជូនពរក្រុម កីឡាករ ប្រណាំងទូកទាំងអស់ឱ្យទទួលបានជោគជ័យ នឹងប្រារព្ធឡើងនៅការិយាល័យកណ្តាលសែលកាតពីម៉ោង ១ រសៀល ដល់ម៉ោង៣រសៀលថ្ងៃនេះ ជាមួយនឹងសុន្ទរកថាស្វាគមន៍ និងកម្មពិធីកម្សាន្តពិសេសសម្រាប់កីឡាករប្រណាំង ទូក៣០០នាក់ដែលនឹងជួបជុំគ្នានៅទីនោះ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថា៖ “ក្រុមគ្រួសារសែលកាត ទាំងមូលមានសេចក្តី រំភើបចំពោះការប្រារព្ធពិធីនាពេលខាងមុខនេះ ហើយយើងទន្ទឹងរង់ចាំមើលថាតើក្រុមកីឡាករទាំងអស់នេះ នឹងទទួលបាន លទ្ធផលបែបណាដែលនៅថ្ងៃប្រកួតប្រជែង។”

លោក អៀន វ៉ាតសុន​ បន្ថែមថា៖ “ពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏ល្អដល់សែលកាត ក្នុងការបរិច្ចាគទៅវិញដល់ សហគមន៍ដែលយើងបានបម្រើអស់រយៈពេល ២២ឆ្នាំកន្លងមកនេះ។​ កម្មវិធីនេះធ្វើឱ្យប្រទេសកម្ពុជា និងសែលកាត មានមោទនភាពជារៀងរាល់ឆ្នាំ។  ពិធីបុណ្យអុំទូកបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីខ្មែរ និងជាការអបអរនូវ ការប្រសព្វគ្នានៃទន្លេទាំងបួននៅរាជធានីភ្នំពេញ។

​កីឡាករអុំទូករបស់សែលកាតសុទ្ធតែមានប្រវត្តិប្រកួតល្អៗ។ ឆ្នាំមុន ក្នុងចំណោម១៧ក្រុម ដែលគាំទ្រដោយសែលកាត១៥ ក្រុមទទួលបានជ័យលាភីលេខ១​និងលេខ២ក្នុងការប្រកួត។​ ឆ្នាំនេះ ពួកយើងរំពឹងថានឹងមានមនុស្សមកទស្សនាច្រើន កុះករ បូករួមទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ។ យើងជឿជាក់ថា ក្រុមរបស់ យើងនឹងធ្វើបានល្អ ហើយយើងជូនពរឱ្យពួកគាត់មានកម្លាំងរឹងមាំដើម្បីអុំទូកបានលឿនផង”។

ក្រៅពីការប្រណាំងទូកឆ្នាំនេះ សែលកាតនឹងរៀបចំការប្រកួតលេងហ្គេមពិសេសមួយសម្រាប់យុវជន។ នោះគឺ ការលេងហ្គេម Mobile Legends​ Bang Bang (MLBB) មិត្តភាព​ ដែលនឹងប្រារព្ធធ្វើឡើងនៅ សួនវត្តបុទមពីថ្ងៃ ១០ ដល់ ១២ ខែវិច្ឆិកាឆ្នាំ​២០១៩ខាងមុខនេះ។ សែលកាតលើកទឹកចិត្តឱ្យយុវជនដែលចូលចិត្តលេងហ្គេមចូលរួមប្រកួតឱ្យបានច្រើន ដើម្បីមានឱកាសជួប តារាកត្តិយសរួមមានSeak, Rainie Dara រួមទាំង អ្នកកំពូលអ្នកលេង Mobile Legends Bang Bang (MLBB) ដូចជា Henaa GamingនិងSZ Gamer។

ទន្ទឹមនឹងនេះ សែលកាត​ នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីទាំងបីថ្ងៃរបស់ស្រាបៀរ Ganzberg និងភេសជ្ជ:ប៉ូវកម្លាំង

Boostrongដែលក្នុងនោះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ​ល្បីៗជាច្រើនរូបដែរ។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមរបស់កញ្ញា រ៉េត សូហ្សាណា​ ដែលជាតារាតំណាងរបស់សែលកាតផងដែរ។ ការប្រគំតន្ត្រី ក៏ដូចជាស្តង់ពិព័រណ៍របស់សែលកាតនឹងត្រូវដាក់បង្ហាញក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅទីតាំងដូចខាងក្រោម៖

ក្នុងទីក្រុងភ្នំពេញ

មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ

តាមមហាវិថីព្រះនរោត្តម ជិតInfinity Insurance

សួនសណ្ឋាគារសុខា

ក្នុងខេត្តសៀមរាប

ផ្សារាត្រីកុងតឺន័រ Palm

ដងស្ទឹង សៀមរាប។

សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពរបស់សែលកាតនិងដើម្បីទស្សនាកម្មវិធីពិសេសៗក្នុងព្រះរាជពិធីបុណ្យអុំទូក។ សូម ចូលមកកាន់គេហទំព័របណ្តាញសង្គម Cellcard Facebook Fan Page ឬចូលទៅកាន់គេហទំព័រ

 www.cellcard.com.kh


ចែករំលែក៖