ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សេន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ យកឈ្នះគូប្រជែងBrunei DS U19(ព្រុយណេ) ក្នុងលទ្ធផល ៣:០

ចែករំលែក៖

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា

សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ​ ក្រុម​Cambodia U19​(កម្ពុជា​)​យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19(ព្រុយណេ)​ ក្នុងលទ្ធផល ៣:០ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន ក៏ដូចជាតាមទូរទស្សន៍​ និងគេហទំព័រកីឡាផ្សេងៗ។

សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕


ចែករំលែក៖