ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរម្នាក់បានស្លាប់ក្នុងចំណោមពលករប្រុសស្រី១៥នាក់ ដោយហេតុការណ័គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលករខ្មែរម្នាក់ស្លាប់និង១៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេីកំណាត់ផ្លូវជាតិមួយ ស្ថិត​ក្នុង​តំបន់​ ស្រុក​សយដាវ​ ខេត្ត​ចាន់បុរី​ ប្រទេស​ថៃ​។

យោងតាមរបាយការណ៍ សមត្ថកិច្ចពី​ខេត្ត​ចាន់បុរី​ ប្រទេស​ថៃ​ កាល​ពី​វេលាម៉ោង​៩ព្រឹក ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ បាន​អោយ​ដឹង​ថា​ មាន​រថយន្តIZUZUមួយគ្រឿងពណ៌មាសពាក់ស្លាកលេខ១៥១៨ ពីបាំងដឹកពលករប្រុស ស្រីទៅបេះផ្លែត្រង៉ែនបានបែកកង់ក្រឡាប់​រថយន្ត​ ដឹក​ពលករ​ខ្មែរ​ បណ្ដាលអោយ​មាន​មនុស្ស​ចំនួន​ ១៥នាក់​ រង​របួស​ធ្ងន់​និង​ស្រាល​ នៅ​ក្នុង​ហេតុការណ៍នោះមានពលករ ខ្មែរម្នាក់បានបាត់បង់ជីវិត។

បប្រភពពីភ្នាក់ងារសង្គ្រោះ (សារស្វាងបូរិណប៊ូនខេត្ដចាន់បុរី)​ ប្រាប់​ថា​ ហេតុការណ៍​នេះ​បាន​កេីត​ឡើង​ នៅ​លេី​ផ្លូវ​ជាតិ​មួយ​ ស្ថិត​ក្នុង​តំបន់​ ស្រុក​សយដាវ​ ខេត្ត​ចាន់បុរី​ ប្រទេស​ថៃ​ក្រោយ​ពេល​កេីតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ សមត្ថកិច្ច​ថៃ​ បញ្ជូន​យក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សយដាវ​ និង​មន្ទីរពេទ្យ​ប្រាក់​ប៉ុកក្លៅ​ ខេត្ត​ចាន់បុរី​ ។

ប្រភពបន្ថែមថានៅក្នុងហេតុការនោៈសមត្ថកិច្ចមិនទាន់បញ្ជាក់អត្ថសញ្ញាណនិងបញ្ជាក់ថាមកពី
ស្រុកខេត្តណានៅឡើយ ហើយសមត្ថកិច្ចថៃកំ ងតែធ្វើការស្រាវជ្រាវរកអត្ថសញ្ញាណអ្នកស្លាប់ដើម្បីប្រគលសពឲ្យសាច់ញាតិយកមកធ្វើបុណ្យ តាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖