ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្បែរផ្ទះរបស់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី៨និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកំពុងទូក ស្ថិតក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ឈឿន ឈើន ភេទស្រី អាយុ 57ឆ្នាំ មានទីលំនៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមការបញ្ជាក់របស់សាច់ញាតិ និងប្រជាពលរដ្ឋបានបញ្ជាក់ថា ជនរងគ្រោះជាមនុស្សដែលមានសតិមិនសូវល្អ ហើយតែងតែដើរហាលភ្លៀង ហាលថ្ងៃ វង្វេងម្តងៗ លុះដល់ម៉ោងខាងលើ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះលង់ទឹកស្លាប់តែម្តង។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ឆ្លាម សមុទ្រ